ប្រមុខ​កីឡា​វាយ​សី​ជំរុញ​អាជ្ញាកណ្ដាល​-​ចៅក្រម​ត្រូវ​ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​រក​កម្រិត​អន្តរជាតិ​

2022/01/31 04:48:13 pm        80

​វាយ​សី​៖ ឯកឧត្តម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាបាន​ជំរុញ​ឲ្យ​អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវ​បន្ដ​ពង្រឹង និង​អភិវឌ្ឍន៍សមត្ថភាពឆ្ពោះទៅរក​កម្រិត​អន្ដរជាតិ ដើម្បី​មានលទ្ធភាព​អាច​ចូលរួម​កាត់សេចក្ដីទាំង​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​បាន ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​

​ប្រមុខ​សហព័ន្ធ​កីឡា​វាយ​សីបាន​គូស​បញ្ជាប់​បែបនេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​រយៈពេល ២​ថ្ងៃក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡានៅ​ក្លឹប​កីឡា​វាយ​សី​ខេត្ត​សៀ​មរាបកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​កម្មវិធី​នេះបាន​ខកខាន​រៀបចំ​អស់​រយៈពេល ២​ឆ្នាំដោយសារ​ជំងឺ​រា​ត​ត្បាល​ជាស​កល​កូ​វីដ​-១៩។​ ​ឯកឧត្តម​មានប្រសាសន៍​ថា ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ប្រវត្តិសាស្ដ្រ​សម្រាប់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ដូច្នេះ​ដើម្បី​ឆ្លើយតប​នឹង​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​នេះ សហព័ន្ធ​កីឡា​វាយ​សីបាន​ត្រៀម​គ្រប់បែបយ៉ាងមិន​ថា​កីឡាករ​-​កីឡាការិនី និង​គ្រូបង្វឹក​នោះទេ សូម្បី​អាជ្ញាកណ្ដាល​-​ចៅក្រមក៏ត្រូវ​ពង្រឹងសមត្ថភាព​ផងដែរ។​

​ដោយហេតុនេះ បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​នេះ ឯកឧត្តម​បានស្នើ​ឲ្យ​អាជ្ញាកណ្ដាល​-​ចៅក្រម​ទាំងអស់ត្រូវ​យក​ចំណេះដឹង​ប្រើប្រាស់​ឲ្យ​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព ពិសេស​ត្រូវ​បន្ដ​ការ​សិ​ក្ស​ស្វែងយល់​បន្ថែមទៀតដើម្បី​ដុះ​ខាត និង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមឆ្ពោះទៅរក​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ ព្រោះ​បើ​មិន​ដូច្នេះក៏​មិនអាច​ចូលរួម​កាត់សេចក្ដី​ក្នុង​ស៊ី​ហ្គេម​នៅ​កម្ពុជា​បានដែរ។​ ​គួរ​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ដែល​ធ្វើ​នៅ​ខេត្តសៀមរាប​នេះគឺមាន​សិក្ខាកាម ៣០​នាក់មកពី ៨​រាជធានី​-​ខេត្ត​ចូលរួម ហើយ​វគ្គ​នេះទទួលបាន​ការគាំទ្រ​ថវិកា​រៀបចំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm