សម្តេចតេជោ៖ ប្រជាពលរដ្ឋដើរលេងបានដោយសារកត្តាសន្តិភាព និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

2022/01/31 04:56:46 pm        760

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហាញពីមោទនភាព ដែលប្រទេសជាតិ និងប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរមនា ជាពិសេសក្នុងឱកាសនៃបុណ្យទានម្តងៗ ឃើញប្រជាពលរដ្ឋនាំគ្នាដើរលំហែកំសានស្បាយយ៉ាងច្រើន ទៅកាន់តំបន់ទេសរមណីដ្ឋានទេសចរណ៍នានា គឺដោយសារកត្តាសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មធ្យោបាយធ្វើដំណើរ ជាពិសេសមធ្យោបាយផ្ទាល់ខ្លួនកើនឡើង និងដោយសារកត្តាជីវភាពធូធារ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី១ទៀត នៅលើ​បណ្តោយផ្លូវជាតិលេខខ៥ ក្នុងខណ្ឌឫស្សីកែវ រាជ​ធានី​ភ្នំពេញ ត្រង់​ចំណុច​ប្រសប់​ផ្លូវតភ្ជាប់​ពីស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ​៥ ​និង​ទី​ក្រុង​រណបជ្រោយចង្វា នាព្រឹកថ្ងៃទី៣១មករានេះ ។

សម្តេច បានមានប្រសាសន៍ថា៖ ការដែលមើលឃើញប្រជាពលរដ្ឋនាំគ្នា​ដើរ​លេ​ងច្រើននៅរាល់​បុណ្យទានម្តងៗ​គឺ​ដោយសារកត្តា៤យ៉ាងនោះគឺ សន្តិភាព ,ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​,ម​ធ្យោ​បា​យ​ដឹ​ក​ជ​ញ្ជូ​ន​ ទាំងរបស់​សាធារ​ណៈ​ និង​ឯន​ជន​មានការកើនឡើង​ និងដោយសារកត្តាជីវភាពកាន់តែធូធារ របស់ប្រជាជន។

អំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នេះ, ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មី នៅលើបណ្តោយផ្លូវ​ជាតិលេខ៥ មាន​​បណ្តោយ​សរុបប្រវែង ​៤៨៣ម៉ែត្រ(បណ្តោយស្ពាន​អាកា​ស១៤​៥​ម៉ែ​ត្រ​និ​ង​ផ្លូ​វ​គ​ល់​ស្ពា​ន​ស​ង​ខា​ង​៣​៣​៨​ម៉ែ​ត្រ​),មាន​ទទឹង ១៥.៨ម៉ែត្រ ​ដែល​គ្រោងចំណាយថវិកា​សា​ង​សង់​ជិត១០​លាន​ដុល្លារអាមេរិក ​សាង​សង់​ដោយ​ក្រុមហ៊ុន​វិនិ​យោគ​ទុន​អនិកជនកម្ពុជា ​(OCIC) ដោយ​ប្រើ​រយៈពេលប្រមាណ១៥ខែ ។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ​មានស្ពានអាកាសចំនួន៥ ដែលបានសាងសង់រួចរាល់​និងកំពុង​ប្រើប្រាស់​រួមមាន៖ ស្ពាន​អាកាសក្បាលថ្នល់ (២៤ មិថុនា២០១០), ស្ពានអាកាស៧មករា(៦ មករា ២០១២)​,ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​(៣១ កក្កដា ២០១៤),ស្ពានអាកាស៥មករា(៥ មករា ២០១៦),ស្ពានអាកាសមិត្តភាពកម្ពុជា -ចិន សែន​សុខ​ឬ​ហៅ​ថា «ស្ពានអាកាសផ្សារដីហ៊ុយ»(២ កក្កដា ២០១៨)។ ក្រៅពីនេះ​ស្ពា​ន​អា​កាសមួយ​ទៀត​គឺ​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ​កំពុង​ដំណើរការសាងសង់៕​ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm