ពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាមកទស្សនាពិព័រណ៍ផលិតផលខ្មែរនៅកោះពេជ្រថ្ងៃដំបូង

2025/09/27 12:05:03 am        238

ភ្នំពេញ ៖ នៅថ្ងៃទី១ នៃកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» បានមើលឃើញថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីតំបន់ផ្សេងៗគ្នា បានអញ្ជើញចូលរួមទស្សនា ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។

​យុវជន សុក ចាន់ត្រា តំណាងគរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែលបានចូលរួមទស្សនា ជាពិសេសការដាក់តាំងបង្ហាញនូវផលិតផលខ្មែរជាច្រើន ដែលមិននឹកស្មានថា កម្ពុជាអាចផលិតបានគ្រប់មុខទំនិញ សម្បូរបែប ថែមទាំងមានគុណភាពមិនចាញ់ទំនិញដែលនាំចូលទេ។ លោកបានបន្តថា ពិតជាមានអារម្មណ៍សប្បាយរីករាយ និងមានរំភើប នៅពេលដែលមើលឃើញថា ជនជាតិកម្ពុជាអាចបង្កើតផលិតផលដោយខ្លួនឯងបានគ្រប់មុខទំនិញ ដោយពុំចាំបាច់រស់ពឹងអ្នកដទៃដូចពីមុនទៀតនោះទេ។

អ្នកស្រី ទេព រតនា ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងថា ចាប់ពីឈានជើងចូលក្នុងកម្មវិធីពិព័រណ៍នេះ មានអារម្មណ៍ថាប្លែកភ្នែក ពីព្រោះមើលឃើញថា កម្ពុជាពិតមានការរីកចម្រើនជាខ្លាំងនិងអាចធ្វើបានគ្រប់មុខ ដូចជាខាងផ្នែកម្ហូបអាហារ គ្រឿងទេស គ្រឿងក្រអូប និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត ដែលមិនធ្លាប់បានឃើញនិងដឹងថា ផលិតផលទាំងអស់នោះកូនខ្មែរអាចធ្វើបាន។

 ក្រុមប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានអំពាវនាវដល់សាធារណៈជនទូទៅទាំងអស់ សូមចូលរួមឱ្យបានគ្រប់ៗគ្នា និងគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើនឡើងថែមទៀត ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម ជាពិសេសក្រោមពាក្យស្លោកថា “ប្រើប្រាស់ផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”។

ពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងគោលដៅដើម្បីជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរឱ្យបានដឹងពីអ្វីដែលកម្ពុជាបាននឹងកំពុងផលិតបាន។ លើសពីនេះ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីរបស់មហាគ្រួសារខ្មែរផងដែរ។ ពិព័រណ៍នេះ មានស្តង់សរុបចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន ២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        137
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        103
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm