កសិករបារាំងប្រហែល ១០០នាក់ នាំគ្នាតវ៉ានៅមុខវិមាន Versailles នាថ្ងៃសុក្រនេះ ដោយអំពាវនាវឲ្យលុបបំបាត់បទប្បញ្ញត្តិក្នុងការអនុវត្តន៍កសិកម្មដែលពួកគេនិយាយថា បានគាបសង្កត់ប្រាក់ចំណេញរបស់ពួកគេ និងគំរាមកំហែងដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
សហជីពកសិកម្មបារាំង រួមទាំងសហជីព Jeunes Agriculteurs បានចូលរួមការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Mercosur ជាមួយបណ្តាប្រទេសអាមេរិកខាងត្បូង ក៏ដូចជាពន្ធសហរដ្ឋអាមេរិក ។
សហជីពទាំងនេះ មានគម្រោងបង្កើនសម្ពាធលើនាយករដ្ឋមន្រ្តីថ្មីលោក Sebastien Lecornu ឲ្យលើកឡើងពីទុក្ខលំបាករបស់ពួកគេ ។

លោក Maxime Lievin គឺជាប្រធានសហជីព Jeunes Agricultures និយាយថា កសិករបារាំងអាចធានាអធិបតេយ្យភាពផលិតកម្មស្បៀង ប៉ុន្តែមិនត្រូវបង្ខំឲ្យពួកគេប្រកួតប្រជែងជាមួយផលិតផលមកពីអាមេរិកខាងត្បូងនោះទេ ។
ក្រុមកសិករបារាំងព្រួយបារម្ភថា កិច្ចព្រមព្រៀង Mercosur នឹងនាំបន្ថែមទៀតសាច់គោ សាច់មាន់ ស្ក និងពោតពីប្រេស៊ីល និងអាហ្សង់ទីន គឺជាប្រទេសដែលពួកគេនិយាយថា ប្រើថ្នាំសំលាប់សត្វល្អិតលើដំណាំ និងប្រើអង់ទីប៊ីយ៉ូទិកលូតលាស់នៅក្នុងបសុសត្វ ដែលត្រូវបានហាមឃាត់នៅអឺរ៉ុប ។
លោក Gwendal Kerscaven គឺជានិស្សិតផ្នែកគ្រប់គ្រងកសិកម្មមួយរូបនិយាយថា លោកមានការព្រួយបារម្ភចំពោះអនាគតរបស់លោក ពេលដែលលោកនិយាយជាមួយកសិករដែលនិយាយថា ពួកគេជាប់បំណូល និងពិបាករក្សាកសិដ្ឋានរបស់ពួកគេ ពីការបិទដំណើរការ ៕
