ម៉ាឡេស៊ីស្នើសុំអាមេរិកនូវអត្រាពន្ធសូន្យ លើគ្រឿងសង្ហារិម គ្រឿងយន្ត និងគ្រឿងបន្លាស់អាកាសចរណ៍

2025/09/27 03:29:01 am        107


មន្ត្រីក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី នៅថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានស្នើឲ្យសហរដ្ឋអាមេរិកពិចារណា លើការដាក់អត្រាពន្ធសូន្យ សម្រាប់ការនាំចេញគ្រឿងសង្ហារិម យានយន្ត និងផលិតផលផ្នែកអាកាសរបស់ខ្លួន។

ដោយបញ្ជាក់ពីរបាយការណ៍មុនរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama  មន្ត្រីបានប្រាប់សារព័ត៌មានរ៉យទ័រថា ទីក្រុងក្រុងវ៉ាស៊ីនតោនក៏បានយល់ព្រមពិចារណាផ្តល់ការលើកលែងពន្ធដល់ប្រទេសម៉ាឡេស៊ីផងដែរ សម្រាប់ទំនិញដែលមិនបានផលិត នៅសហរដ្ឋអាមេរិក ដែលរួមមានទាំងកាកាវ និងប្រេងដូង ដោយការសម្រេចមួយត្រូវបានរំពឹងថា នឹងបញ្ចប់នៅខែតុលា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសនូវជុំថ្មីនៃអត្រាពន្ធ ដែលដាក់លើទំនិញនាំចូល ក្នុងនោះរួមមានទាំង ៥០ភាគរយ លើទូផ្ទះបាយនាំចូល និងសម្ភារៈបន្ទប់ទឹក ហើយ ៣០ភាគរយលើគ្រឿងសង្ហារិមតុបតែងលម្អ។

ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកកំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀង ស្តីពីពន្ធគយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធលើការនាំចូលរបស់ម៉ាឡេស៊ី ១៩ភាគរយ នៅក្នុងខែសីហា។

នៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី២៥ ខែកញ្ញា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា ប្រទេសនានាកំពុងកំណត់គោលដៅឲ្យមានកិច្ចព្រមព្រៀង មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅខែតុលា ដោយលោក Trump ទៅកាន់ទីក្រុងគូឡាឡាំពួ សម្រាប់កិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm