សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ៤រូប ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២២ និងវេទិកាយុវជនលើកទី៤ នៅប្រទេសម៉ាឡេស៊ី

2025/09/27 04:44:28 am        154

(កូឡាឡាំពួរ)៖ កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចំនួន ៤រូប (ក្នុងនោះមានយុវជនកាកបាទក្រហមកម្ពុជា ២រូប) ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២២ និងវេទិកាយុវជនលើកទី៤ ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ធ្វេីជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះដំណើរការក្រោមអធិបតី ម្ចាស់ក្សត្រី Tunku Puteri Intan Safinaz Binti Almarhum Sultan Abdul Halim Mu’adzam Shah, ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ព្រមទាំងបានប្រមូលផ្តុំថ្នាក់ដឹកនាំសមាគមជាតិមកពីភូមិភាគអាស៊ីអាគ្នេយ៍ចំនួន ១១ប្រទេស រួមជាមួយដៃគូមនុស្សធម៌ តំណាងរដ្ឋាភិបាលអាស៊ាន បេសកកម្មការទូត និងអង្គការសង្គមស៊ីវិល រួមជាមួយនឹងសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) យុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សរុបប្រមាណ ១០០នាក់។

ក្នុងដំណើរការកិច្ចប្រជុំរយៈពេល៣ថ្ងៃ បានពិភាក្សាអំពីការងារអាទិភាពរួមគ្នា ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងតារាងអនាគតក្នុងសកម្មភាពមនុស្សធម៌ ដោយសម្រេចបានលទ្ធផលដូចតទៅ៖

- វឌ្ឍនភាពអនុសារណៈ សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជាមួយអាស៊ាន (MoU between IFRC and ASEAN)។

- វឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងបាលី។

- ការគ្រប់គ្រងគ្រោះមហន្តរាយនៅតំបន់អាស៊ីអាគ្នេយ៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមករវាងសមាគមជាតិក្នុងតំបន់ជាមួយនិងសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។

- ការកសាងសហគមន៍ដែលមានសុខភាពល្អក្នុងតំបន់អាស៊ីអាគ្នេយ៍។

- ការកសាងភាពធន់នឹងអាកាសធាតុក្នុងតំបន់។

- ការសម្របសម្រួលពហុវិមាត្រ និងវិធីសាស្រ្តជាយុទ្ធសាស្ត្រនៅក្នុងប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញពីគ្រោះរញ្ជួយដីនៅ Mandalay របស់សមាគមជាតិកាកបាទក្រហមមីយ៉ាន់ម៉ា។

- វេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមលើកទី៤ឆ្នាំ២០២៥។

ជារួម, លទ្ធផលនៃកិច្ចប្រជុំ គណៈប្រតិភូទាំងអស់បានផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមកអំពីសកម្មភាពមនុស្សធម៌ និងបានឯកភាពគ្នាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡាំពួរ (Kuala Lumpur Statement) និងប្រគល់ការរៀបចំកិច្ចប្រជុំលើកទី២៣ នៅទីក្រុមរ៉ាងហ្គ្រូនប្រទេសមីយ៉ាន់ម៉ា ជាម្ចាស់ផ្ទះ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        188
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm