អ្នកតវ៉ាគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ចេញតវ៉ានៅញូវយ៉កដោយដាក់សម្ពាធលើលោក Netanyahu ឲ្យបញ្ឈប់សង្គ្រាមនៅហ្កាហ្សា

2025/09/27 04:43:27 pm        148

ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់បានបិទចរាចរណ៍នៅជិតទីលាន Times Square ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រ ទី២៦ ខែកញ្ញា អំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu «បញ្ឈប់អំពើប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្កាហ្សា។ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់បានក៏ប្រមូលផ្តុំគ្នានៅ Dag Hammarskjold Plaza នៅក្បែរអង្គការសហប្រជាជាតិ ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន និងចោទប្រកាន់អ៊ីស្រាអែល និងអ្នកគាំទ្ររបស់ខ្លួនគឺសហរដ្ឋអាមេរិក ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា។ រដ្ឋាភិបាលស្តាំនិយមជ្រុលក្នុងប្រវត្តិសាស្ត្រប្រទេសអ៊ីស្រាអែល បានធ្វើសេចក្តីប្រកាសខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះថា នឹងគ្មានរដ្ឋប៉ាឡេស្ទីនឡើយ ខណៈខ្លួនកំពុងបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានសម្រុកវាយលុកទៅលើអ៊ីស្រាអែល។ លោក Netanyahu ស្ថិតនៅក្នុងទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបន្តកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងដោយផ្ទាល់ទៅកាន់ចំណាប់ខ្មាំង ដោយការចាក់ផ្សាយសុន្ទរកថារបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រតាមរយៈឧបករណ៍បំពងសំឡេង ដាក់នៅឯព្រំដែនតំបន់ហ្កាហ្សា។ ជាមួយគ្នានេះ គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅហ្កាហ្សាបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសដើម្បីបញ្ចប់សង្គ្រាមនិងដោះលែងអ្នកជាប់ឃុំដែលនៅសល់កាលពីថ្ងៃសុក្រ ទី២៦ ខែកញ្ញា នៅជិតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិអ៊ីស្រាអែល កាន់រូបថតចំណាប់ខ្មាំង ហើយបានស្រែកថា «នាំពួកគេទៅកាន់លំនៅឋានវិញ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm