​សាខាកាកបាទក្រហមខេត្តកណ្ដាល ប្រកាសតែងតាំងប្រធាន និងអនុប្រធានកិត្តិយសក្នុងអាណត្តិថ្មី

2025/09/27 06:19:50 pm        224

កណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រកាសតែងតាំងជាប្រធាន និងអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អាណត្តិទី៦ ដើម្បីរួមចំណែកលើកកម្ពស់នូវតួនាទីរបស់សា្ថប័នកាកបាទក្រហម ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

​ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល លើកឡើងនៅក្នុងពិធីប្រកាសតែង តាំងគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៦ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ ថា ចំពោះលទ្ធផលការងារ ៩ ខែ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចែកអំណោយមនុស្សធម៌ដល់គ្រួសាររង គ្រោះដោយគ្រោះមហន្តរាយចំនួន ១៥៨ គ្រួសារ ក្នុងនោះមានគ្រួសាររងគ្រោះដោយអគ្គីភ័យ ខ្យល់កន្ត្រាក់ លង់ទឹក រន្ទះបាញ់ ខ្សែ ភ្លើងឆក់ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗជាដើម។ ក្រៅពីនេះការងារឆ្លើយតបចំពោះគ្រួសារងាយរងគ្រោះ បំផុត, សាខាបានផ្តល់អំណោយជាស្បៀង ដល់សមាគមស្នាមញញឹមថ្មីនៃកុមារ ក្នុងស្រុកកណ្តាលស្ទឹង មានកុមារកំព្រាចំនួន ១៥៦ នាក់, ប្រគេនអង្ករដល់ព្រះសង្ឃ ២ វត្ត, និងបានផ្តល់អំណោយជូនគ្រួសារងាយរងគ្រោះបំផុតសរុប ១ ៣២៣ គ្រួសារ។

ចំណែកការងារប្រមូលមូលនិធិ, សាខាកាកបាទក្រហមខេត្ត ប្រមូលចំណូលសប្បុរសជនក្នុងខួបទី១៦២ ទិវាពិភពលោកកាក បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ រួមមាន៖ ថវិកា ៦១០ ពាន់ដុល្លារ, អង្ករ ៥០ តោន, ប្រហុក ១ តោន, ក្រមា ជាង ៧ ពាន់, នំស្រួយ ៣០ កេស, ទឹកសុទ្ធ ៨០០ កេស។ ចំពោះចំណូលបានពីប្រភពផ្សេងៗមានសប្បុរសជន សមាជិកភាព ការ ប្រាក់ធនាគារ និងកម្រៃបានពីសកម្មភាពរកចំណូលផ្ទាល់ចំនួន៨៥ ពាន់ដុល្លារ សរុបប្រាក់ទាំងអស់ទទួលបានជិត ៧០ ម៉ឺនដុល្លារ។

ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khy Chenda Development Co, Ltd ដែលជាប់ជាអនុប្រធាន កិត្តិយសនៃគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៦ លើកឡើងថា នៅក្នុងអាណត្តិកន្លងមកនេះឃើញ ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានសម្រេចការងាររបស់ខ្លួនជាទីមោទនៈ លើកិច្ចសហការ និងគៀងគរថវិកា។ ចំណែកនៅក្នុងអាណត្តិថ្មីនេះ ឯកឧត្តមបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ លើការចូលរួមក្នុងបេសកកម្មមនុស្សធម៌ ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍គ្រឹះទាំង ៧ ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីផ្តល់នូវជំនឿទុកចិត្តដល់ សប្បុរសធម៌ ក្នុងការចូលរួមទ្រទ្រង់ ដល់វិស័យមនុស្សធម៌ ជួយដល់ជនរងគ្រោះបំផុត និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា បានផ្ដាំផ្ញើនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអង្គពិធី ទាំងមូល ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះស្មារតីនិងការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកន្លងមក ដោយសម្រេចបាននូវជោគជ័យយ៉ាងច្រើន។ លោកជំទាវ ក៏បានអំពាវនាវ ដល់មន្ទីរ-អង្គភាព ពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូសហប្រតិបត្តិការ សូមបន្តរក្សា និង ពង្រឹង សាមគ្គីភាព លើកកម្ពស់វប្បធម៌ចែករំលែក បំផុសការចូលរួមឱ្យសកម្ម ក្នុងបុព្វហេតុមនុស្សធម៌នេះ៕

អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm