ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប

2025/09/27 07:45:50 pm        374

កែប ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប នៅមន្ទីរពេទ្យបង្អែកខេត្តកែប។

​លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពនឹងមន្ទីរពេទ្យបង្អែកខេត្តកែប ក្នុងគោលបំណងជួយពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែល្អ ប្រសើរឡើង ហើយកម្មវិធីនេះអាចប្រព្រឹត្តិទៅបាន ដោយមានការសហការយ៉ាងជិតស្និទ្ធពីរដ្ឋបាល ខេត្តកែប មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប និងមន្ទីរពេទ្យបង្អែកខេត្តកែប ជាពិសេសទទួល បានការគាំទ្រមូលនិធិពីអង្គការ Fred Hollow Foundation ដែលជាដៃគូសំខាន់ក្នុងការជំរុញការ អភិវឌ្ឍន៍វិស័យសុខភាពភ្នែកនៅកម្ពុជា។

ការចូលរួមដ៏សកម្មរបស់យើងទាំងអស់គ្នានេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និង ការថែរក្សាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការពិនិត្យ និងព្យាបាលជំងឺភ្នែកឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារ និងថែរក្សាការពារភ្នែករបស់យើង ដែលមានតម្លៃរបស់ យើងគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប ព្រមទាំងបងប្អូនប្រជាពលរដ្ឋខេត្តកែប បានមានប្រសាសន៍ថា ថ្ងៃនេះមនី្ទរសុខាភិបាលខេត្ត មានសេចកី្តសោមនស្សរីករាយ និងកិតិ្តយសដែលបានលោកសាស្ត្រាចារ្យរង លូ លីឃាង និងមូលនិធិ Fred Hollow Foundation បានអញ្ជើញចូលរួមពិនិត្យ និងផ្តល់សម្ភារៈវែនតា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកែប។ ក្នុងនាមមនី្ទរសុខាភិបាល មន្រី្តសុខាភិបាល រួមនិងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាវជ្រៅចំពោះទឹកចិត្តក្នុងការជួយ ជំនួយដោយឥតគិតថ្លៃ។

ទន្ទឹមគ្នានោះដែរលោក បាក់ តូក្យូ នាយកអង្គការ Fred Hollow Foundation បានថ្លែងអំណរគុណជូនដល់ក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យព្រះអង្គឌួង និងមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកែប ដែលបានគាំទ្រដល់សេវាសុខភាពភ្នែក ជូនបងប្អូនប្រជាពលរដ្ឋ។ មែនទែនទៅបើសិនជាបងប្អូនប្រជាពលរដ្ឋ មានបញ្ហាភ្នែក សូមកុំភ្លេចទៅពិនិត្យព្យាបាលភ្នែក ឲ្យបានទាន់ពេលវេលា សុំមានទំនុកចិត្តមកលើក្រុមគ្រូពេទ្យរបស់យើង ជាពិសេសក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង ក៏ដូចជាគ្រូពេទ្យនៅតាមបណ្តាមនី្ទរពេទ្យផ្សេងៗផងដែរ គឺមានវិជ្ជាជីវៈ ក៏ដូចជាចំណេះដឹងខ្ពស់៕

អត្ថបទ រដ្ឋ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm