អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

2025/09/27 08:14:31 pm        161

ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ការធានាសិទ្ធិទទួលព័ត៌មាន ជម្រុញប្រសិទ្ធភាពការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ថ្លែងក្នុងពិធីបិទវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អាជ្ញាធររាជធានីខេត្ត មន្ត្រីព័ត៌មាន រួមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មានក្រមសីលធម៌ គឺកំពុងតែនៅលើទូកតែមួយ ដូច្នេះជាដៃគូមិនអាចខ្វះបានក្នុងការរួមចំណែកធានាសន្តិសុខព័ត៌មាន រួមគ្នាទប់ស្កាត់និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយដោយចេតនាអាក្រក់ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ក្នុងខេត្តព្រះសីហនុដែលបានផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ដែលសម្របសម្រួលដោយមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត។

ឯកឧត្តម ទេព អស្នារិទ្ធ បានចាត់ទុកការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីបន្តពង្រឹងការសហការគ្នាក្នុងការអនុវត្តន៍នូវយន្តការការងារដែលត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព និងទទួលបានផលជាក់ស្តែង។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា៖«ក្នុងន័យនេះ តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមនៃការងារព័ត៌មាននិងសាធារណមតិ គឺការអនុវត្តក្នុងទម្រង់ជវភាពតួអង្គតែមួយ ដោយផ្តោតលើការអនុវត្តភារកិច្ចដើម្បីសម្រេចគោលដៅរួម ជាពិសេសតាមរយៈការឆ្លើយតប បន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា ក៏ដូចជាការបំភ្លឺសាធារណមតិចំពោះរាល់មន្ទិល និងកង្វល់ទាំងឡាយ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ និងឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃក្នុងសហគមន៍ និងសង្គមទាំងមូល។

សម្រាប់ការពង្រឹងទំនាក់ទំនងការងារសារព័ត៌មានវិញ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចាត់ទុកកិច្ចសហការល្អរវាងអាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ជាកត្តាចាំបាច់មួយសម្រាប់ធានាការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ និងសុក្រឹត ដើម្បីផ្ដល់តុល្យភាពព័ត៌មាន និងការទទួលព័ត៌មានត្រឹមត្រូវ មានសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកសារព័ត៌មាន ត្រូវបង្កើនទំនាក់ទំនងការងារជាមួយគ្នាជាប្រចាំឱ្យកាន់តែរឹងមាំ តាមរយៈការបង្កឱកាសសហការការផ្តល់បច្ចុប្បន្នភាពស្តីពីវិស័យអាទិភាព ការអភិវឌ្ឍ និងវឌ្ឍភាពការងារ ការបង្កើតប្រព័ន្ធផ្តល់ព័ត៌មានប្រចាំតាមមធ្យោបាយទំនាក់សង្គមសមស្រប និងការជួបជុំពិភាក្សាគ្នាជាប្រចាំដើម្បីផ្តល់ និងផ្ទៀងផ្ទាត់ ព័ត៌មានដែលកើតក្នុងមូលដ្ឋានរាជធានី-ខេត្ត សំដៅធានាការផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវជូនសាធារណៈជនជាតិ និងអន្តរជាតិ។

លោកឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុបានចាត់ទុកថា ការទំនាក់ទំនងល្អជាមួយក្រុមអ្នកព័ត៌មានផ្តល់ភាពងាយស្រួលក្នុងការជួយផ្សព្វផ្សាយពីការរីកចម្រើននិងសក្តានុពលទេសចរណ៍កាន់តែទូលំទូលាយ។ មួយវិញទៀត ការសហការល្អជាមួយអ្នកសារព័ត៌មាន ក៏បង្កភាពងាយស្រួលផងដែរ សម្រាប់អាជ្ញាគ្រប់ជាន់ថ្នាក់មានឱកាសពង្រីកមធ្យោបាយឆ្លើយតប ឬបំភ្លឺករណីភាន់ច្រឡំ ឬបន្សាបការផ្សព្វផ្សាយព័ត៌មានមិនពិតណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន បានប្រសើរ និងទាន់ពេលវេលា។

លោកបញ្ជាក់ថា ៖ «ពេលមានព័ត៌មានក្លែងក្លាយកើតឡើង អាជ្ញាធរអាចមានភាពងាយស្រួល ផ្តល់ព័ត៌មាន បំភ្លឺ បកស្រាយ និងការផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានយកទៅផ្សាយជាសាធារណៈជាដើម» ។

លោកអភិបាលរងបានមានប្រសាសន៍បន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុតែងតែរៀបចំឱ្យមានការជួបជុំរវាងថ្នាក់ដឹកនាំ មន្ត្រីព័ត៌មាន មន្ត្រីជំនាញនៃមន្ទីរជុំវិញខេត្ត និងអ្នកសារព័ត៌មាន ដែលមានអាជ្ញាបណ្ណក្នុងខេត្តជាប្រចាំ ជាពិសេសនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំថ្មី តាមរយៈការរៀបចំការពិសាអាហារសាមគ្គី និងការបង្កឱកាសដើម្បីបង្កើតភាពស្និទ្ធស្នាលទៅវិញទៅមក។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុក មន្ទីរព័ត៌មានខេត្តព្រះសីហនុ ក៏បានចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវរួមចំណែកជម្រុញប្រសិទ្ធភាពការងារ និងកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីព័ត៌មាន ពិសេសក្នុងក្របខណ្ឌនៃការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ដូច្នេះទាំងអាជ្ញាធរ និងមន្ត្រីព័ត៌មានត្រូវបន្តពង្រីកចំណេះដឹង និងការចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI ដើម្បីជួយសម្រួលដល់ការងារ គួបផ្សំនឹងការចេះប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធភាពសម្រាប់ការផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន។ 

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍គូសបញ្ជាក់ថា តួអង្គទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ ដោយត្រូវប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនសម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកម្ពស់ប្រព័ន្ធផ្សព្វផ្សាយជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម ដើម្បីធានាសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវនាយុគសម័យឌីជីថល និងបម្រើប្រយោជន៍សាធារណៈ រក្សាការពារសន្តិសុខនិងសុខដុមនីយកម្មសង្គម ព្រមទាំងចូលរួមធានាភាពធន់សម្រាប់សហគមន៍ និងការអភិវឌ្ឍដោយនិរន្តរភាព។

សូមបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានកម្ពុជាបានចេញបណ្ណសារព័ត៌មានដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៨៧២៣បណ្ណ ដែលមានអង្គភាពព័ត៌មានចុះបញ្ជីសរុបចំនួន១៦២០ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm