ប្រទេស​អ៊ុយ​ក្រែ​ន​ជំរុញ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​ព្រំដែន

2022/01/31 05:51:10 pm        769

​អ៊ុយ​ក្រែ​ន៖ ទីក្រុង​គៀវ​របស់​អ៊ុយ​ក្រែ​ន​បាន​ជំរុញ​ឲ្យ​ក្រុង​មូ​ស្គូ ដក​កងទ័ព​របស់ខ្លួន​ចេញពី​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន និង​បន្ត​ចរចា​ជាមួយ​លោកខាងលិច ប្រសិនបើ​ខ្លួន​ពិតជា​មានបំណង​ចង់​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​កើនឡើង​ខ្លាំង ស្រប​ពេល​មាន​ក្ដីបារម្ភ​ពី​ការចូល​ឈ្លានពាន​របស់​រុស្ស៊ី។

​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នលោក Dmytro Kuleba បាន​និយាយ​លើ​បណ្ដាញ​សង្គម Twitter ​ថា ប្រទេស​រុស្ស៊ីត្រូវតែ​បន្ត​ការចូលរួម​កិច្ចការទូត​ផ្សេងៗ និង​ដក​កង​កម្លាំងយោធា​ចេញ ដែល​ខ្លួន​បានដាក់​ពង្រាយ​នៅតាម​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន និង​នៅក្នុង​តំបន់​នានា​របស់​អ៊ុយ​ក្រែ​នដែល​រុស្ស៊ីកាន់កាប់​បណ្ដោះអាសន្ន​។​ ​ទន្ទឹមនឹង​នោះដែរ ក្រុម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិកបាន​និយាយថា ពួកគេ​ឈាន​ជិតដល់​កិច្ចព្រមព្រៀង ដើម្បី​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ីជុំវិញ​សកម្មភាព​របស់ខ្លួន​ទៅលើ​អ៊ុយ​ក្រែ​ន ហើយ​រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយថា ​ខ្លួន​នឹងដាក់​ចេញ​ច្បាប់​ថ្មី​មួយ​នៅ​សប្ដាហ៍​នេះ ដើម្បី​ពង្រីក​ទំហំ​ទណ្ឌកម្ម​ដែល​អាចដាក់​លើ​រុស្ស៊ី ដែល​បាន​ពង្រាយ​កងទ័ព​រាប់​ម៉ឺន​នាក់​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​។

​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​ចង់បាន​ទំនាក់ទំនង​ដែលមាន​ការគោរព​គ្នា​ទៅវិញទៅមក​ជាមួយ​សហ​រដ្ឋ​អាមេរិក ​និង​ច្រាន​ចោល​ថា ​ខ្លួន​ពុំបាន​គំរាម​អ៊ុយ​ក្រែ​ន​ឡើយ ប៉ុន្តែ​បាន​ចោទប្រកាន់សម្ព័ន្ធ​ណា​តូថា ​ទាញយក​អ៊ុយ​ក្រែ​ន​ធ្វើជា​សម្ព័ន្ធមិត្ត​។ ប្រមុខ​អង្គការ​ណា​តូបាន​និយាយថា សម្ព័ន្ធ​នេះគ្មាន​ផែនការ​ដាក់ពង្រាយ​កង​ទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន ​ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm