លោក Trump សង្ឃឹមខ្ពស់លើកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា ខណៈត្រៀមជួបលោក Netanyahu នៅថ្ងៃចន្ទនេះ

2025/09/29 03:52:57 pm        145

ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្ដែងក្ដីសង្ឃឹមកាលពីថ្ងៃអាទិត្យ (២៨ កញ្ញា) ថា សំណើផែនការសន្តិភាពតំបន់ហ្កាហ្សា នឹងសម្រេចបានក្នុងកិច្ចប្រជុំមួយនាថ្ងៃចន្ទនេះ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខណៈរថក្រោះអ៊ីស្រាអែល បានបន្តវាយរុញកាន់តែជ្រៅទៅក្នុងទីក្រុងហ្កាហ្សា ហើយស្លាបយោធារបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស និយាយថា ខ្លួនបាត់ទំនាក់ទំនងជាមួយចំណាប់ថ្នូរ ២នាក់ ដែលឃុំខ្លួននៅទីនោះ។

ជោគវាសនារបស់ចំណាប់ថ្នូរទាំងពីរនាក់នោះ ដែលបង្កការខឹងសម្បារខ្លាំងក្នុងចំណោមពលរដ្ឋអ៊ីស្រាអែល អាចជះស្រមោលយ៉ាងអាប់អួរលើជំនួបរវាងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងលោក Trump នៅសេតវិមាននាថ្ងៃចន្ទនេះ។ លោក Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល កំពុងធ្វើការលើផែនការបទឈប់បាញ់ថ្មីជាមួយសេតវិមាន ប៉ុន្តែព័ត៌មានលម្អិតមិនទាន់មាននោះទេ។

ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា លោក Trump បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកបានទទួល "ការឆ្លើយតបល្អណាស់" ពីមេដឹកនាំអ៊ីស្រាអែល និងអារ៉ាប់ ចំពោះសំណើផែនការសន្តិភាពតំបន់ហ្កាហ្សា ហើយថា "គ្រប់គ្នាសុទ្ធតែចង់ធ្វើកិច្ចព្រមព្រៀងមួយ"។ យ៉ាងណាមិញ ក្រុមហាម៉ាសនិយាយថា ខ្លួនមិនទាន់ទទួលបានសំណើណាមួយពីលោក Trump ឬពីអ្នកសម្របសម្រួលឡើយ។

គួរឱ្យដឹងថា ផែនការសន្តិភាពមជ្ឈិមបូព៌ា ២១ចំណុចរបស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា អំពាវនាវឱ្យមានការវិលត្រឡប់របស់ចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ទាំងអ្នកនៅរស់ និងអ្នកស្លាប់ ហើយលែងមានការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា និងកិច្ចសន្ទនាថ្មីរវាងអ៊ីស្រាអែល និងភាគីប៉ាឡេស្ទីន សម្រាប់ "សន្តិសហវិជ្ជមាន"។ លោក Netanyahu និយាយម្តងហើយម្តងទៀតថា ក្រុមហាម៉ាស ត្រូវតែទម្លាក់អាវុធ ឬត្រូវកម្ចាត់ចោលទាំងស្រុង។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាសក៏ទទូចថា ខ្លួននឹងមិនទម្លាក់អាវុធឡើយ ដរាបណាប៉ាឡេស្ទីនមិនទទួលបានរដ្ឋផ្លូវការមួយទេនោះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        40
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        40
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm