សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអះអាងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព របស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដូច្នេះហើយបានជារាជរដ្ឋាភិបាលសម្រេចឲ្យបងប្អូនអតីតយុទ្ធជន និងវិនិវត្តជនរស់នៅក្រោមដំបូលសមាគមតែមួយនោះ។
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីភាពដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះនៅទីស្តីការក្រសួងមហាផ្ទៃ សម្តេច តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់នូវជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួ សាររបស់ពួកគាត់នោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយ និងវិធានការជាច្រើន ដើម្បីរំលឹកដល់គំរូវីរៈភាពដ៏មុះមុត និងគុណបំណាចដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់បងប្អូនវីរៈយុទ្ធ ជន វីរៈយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបដែលបានធ្វើពលីកម្មដើម្បីជាតិ មាតុភូមិកម្ពុជាទាំងមូល។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានលើកឡើងផងដែរថា សមាគម អតីតយុទ្ធជនបានកំពុងនិងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងគិតគួរដល់អតីតយុទ្ធជន ហើយក៏បានរួមចំណែកក្នុងការពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលម្អជីវភាពរបស់អតីតយុទ្ធ ជន និងគ្រួសារសពអតីតយុទ្ធជន និងការពង្រឹងធ្លុងសាមគ្គី ឯកភាពក្នុងជួរអតីតយុទ្ធជន ដើម្បីឆ្លើយតប ទៅនឹងបរិការណ៍ថ្មីនៃសង្គមជាតិ។
នៅក្នុងពិធីបើកសន្និបាតអតីតយុទ្ធជននេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក៏បានប្រកាសផងដែរថា សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញដោយការសម្រេចឲ្យពួកគាត់ជ្រកក្រោមដំបូលតែមួយនេះដើម្បីបង្ហាញអំពីការផ្សារភ្ជាប់កាន់តែកៀកជាមួយមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍និងអតីតយុទ្ធជន។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ដួងព្រលឹងរបស់បុព្វបុរស និងអ្នកស្នេហា ជាតិទាំងអស់ នឹងស្ថិតនៅជាម្លប់ និងធ្វើជានិមិត្តរូបនៃការធ្វើពលីកម្មសម្រាប់ខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរៈ ភាព ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងជានិរន្តផងដែរ៕អត្ថបទបាន ចក់











