សម្ដេចតេជោ ហ៊ុន សែន៖ ជ័យជម្នះ៧មករា១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និង បើកសករាជថ្មីរបស់កម្ពុជា

2025/09/29 04:54:04 pm        507

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា បានថ្លែងថា ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា ដែលបាន​នាំ​មក​វិញ​នូវ​សិទ្ធិ​គ្រប់​បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបរហូតដល់សព្វថ្ងៃនេះ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីបើកមហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធ​ជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជ័យជម្នះ៧មករា១៩៧៩ បាន​បញ្ចប់​​សករាជ​ដ៏​ខ្មៅ​ងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជា​ធិប​តេយ្យ ​និង​វឌ្ឍនភាព​សង្គម​ ដោយបាន​សង្រ្គោះអា​យុជីវិត​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​ពី​គ្រោះ​មហន្តរាយ ពី​គ្រោះ​មរណៈ និង​នាំ​មក​វិញនូវសិទ្ធិ​សេរីភាពគ្រប់​យ៉ាងដែល​បាន​បាត់​បង់​ទាំង​ស្រុង​ក្នុង​របប​អាវខ្មៅ ជាពិសេស​ការ​ទទួល​បាន​សិទ្ធិ​រស់​រានមានជីវិត បានធ្វើឱ្យរាល់តម្លៃខាងស្មារតី និង​សម្ភារៈ​របស់​ប្រជាជន ប្រជាជាតិ​ខ្មែរដែលត្រូវ​បាន​កសាង​ពូន​ជ្រុំ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​រាប់​ពាន់​ឆ្នាំ​មក​ហើយ​របស់​ខ្លួននោះរស់​ឡើង​វិញ​។

សម្ដេចតេជោបានបន្តថា ឈរ​លើ​មាគ៌ា​នេះ​យើង​បាន​បញ្ចប់​សង្រ្គាម​ដ៏​រ៉ាំរ៉ៃ​​នាំមកនូវសន្តិភាព និង​ឯកភាព​ជាតិពេញលេញ និងឯ​កភាព​ទឹក​ដី​ទាំង​ស្រុង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មកដោយ​មាន​យុទ្ធ​សាស្រ្ត​ (DIFID) ជាយុទ្ធ​សាស្រ្តមួ​យក្នុ​ង​ចំណោម​យុទ្ធ​សាស្រ្ត​ដទៃ​ទៀត​ដើម្បី​ឈាន​ទៅ​រំលាយ​អង្គការ​ចាត់​តាំងនយោបាយ និង​យោធា​របស់​ខ្មែរ​ក្រហម​ទាំង​ស្រុង​តាម​រយៈ​នៃការអនុវត្ត​ដោយ​ជោគជ័យ​នៃ​នយោបាយឈ្នះឈ្នះ៕



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm