ចំនួនអ្នកស្លាប់ប៉ាឡេស្ទីននៅក្នុងសង្រ្គាមហ្កាហ្សា បន្តហក់ឡើងដល់ជាង ៦៦.០០០នាក់

2025/09/29 05:25:12 pm        281

អាជ្ញាធរសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (២៨ កញ្ញា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅដែនដីហ្កាហ្សាស្ទ្រីប បន្តកើនឡើងជារៀងរាល់ថ្ងៃដល់ចំនួន ៦៦.០០៥នាក់ហើយ និងមានអ្នករបួសសរុប ១៦៨.១៦២នាក់ ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ 

សេចក្តីថ្លែងការណ៍បន្តថា ក្នុងពេល ២៤ម៉ោងកន្លងទៅនោះ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៧៩នាក់ និងរបួស ៣៧៩នាក់ផ្សេងទៀត ក្នុងតំបន់ហ្កាហ្សា។

ជាមួយគ្នានេះ កងកម្លាំងអ៊ីស្រាអែល កំពុងបិទច្រកនៅផ្នែកខាងលិចនៃទីក្រុងហ្កាហ្សា ជាទីដែលមនុស្សរាប់សែននាក់កំពុងជ្រកកោន។ មនុស្សរាប់សែននាក់ទៀតបានភៀសខ្លួនទៅភាគខាងត្បូង ក្រោមបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ឱ្យស្វែងរកទីជម្រក មុនពេលការវាយប្រហារ។ អ្នកស្រុកនិយាយថា មនុស្សជាច្រើនត្រូវបង្ខំឱ្យរស់នៅក្នុងតង់ ហើយអ្នកខ្លះទៀតគ្មានសូម្បីតែទីជម្រកបណ្ដោះអាសន្នបែបនេះ។

អ៊ីស្រាអែលនិយាយថា ការវាយប្រហាររបស់ខ្លួនលើទីក្រុងហ្កាហ្សា គឺមានគោលបំណងកម្ចាត់ចោលកាកសំណល់នៃចលនាអ៊ិស្លាមហាម៉ាស។ កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយថា ជនប៉ាឡេស្ទីនប្រហែលរាប់សែននាក់ បានចាកចេញពីទីក្រុងហ្កាហ្សាហើយ ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមការវាយលុកជើងគោកកាលពីប៉ុន្មានសប្តាហ៍មុនមក ប៉ុន្តែមនុស្សរាប់ម៉ឺននាក់ទៀតនៅតែជាប់នៅទីនោះយ៉ាងគ្រោះថ្នាក់៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm