កម្ពុជាកំពុងក្លាយជាគោលដៅផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់បម្រើការនាំចេញ

2025/09/29 07:07:49 pm        638

កម្ពុជាកំពុងទទួលបានឧស្សាហកម្ម ដែលផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ នៃការផលិត ចេញជាផលិតផលសម្រេចផ្សេងៗ ដែលនេះ​គឺ​ជា​សញ្ញាណ​ថ្មី​មួយ​បន្ថែម​ទៀតក្នុងវិស័យឧស្សាហកម្ម និងបានកំពុងក្លាយជាគោលដៅ ដ៏រឹងមាំនៃ​ឧស្សាហកម្ម​ក្នុង​ស្រុក​។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់ យកព័ត៌មានវឌ្ឍនភាព និងបញ្ហា​ប្រឈម​ផ្សេងៗ​របស់វិស័យឯកជន, ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានជួបសំណេះសំណាល ជាមួយ​អ្នកអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងវិនិយោគិន នៃសមាគម​សហគ្រាស​វិនិយោគ​នៅ​កម្ពុជា​។

 

ឯកឧត្តម បន្តថា តាមការពិនិត្យជាក់ស្តែងនេះឃើញថា តំបន់សេដ្ឋកិច្ចពិសេសទាំង ១៣ ដែល​កំពុង​ដំណើរការនៅខេត្តស្វាយរៀង បាននិងកំពុងអភិវឌ្ឍ និងបន្តរីកចម្រើនគួរជាទីកត់សម្គាល់ ជា​ពិសេសបានដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយក វិនិយោគដ៏មានប្រសិទ្ធភាព និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋកម្ពុជា។ ចំណែកតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន កំពុងមមាញឹកក្នុង ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ និងការសាងសង់រោងចក្រ ដែលនឹងចាប់​ផ្តើម​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​ ដោយមានតម្រូវការ កម្មករនិយោជិតរាប់ពាន់កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជា​ពិសេស​ចំពោះ​បង​ប្អូន​ដែល​ទើបត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានោះ នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ៗ​មួយ​ចំនួន ​ដូចជាតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាង អ៊ីនធើណេសិនណល់ មានសហគ្រាស​វិនិយោគ​ខ្លះ កំពុងធ្វើការផលិត នូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញ​ទៅ​ប្រទេស​ចិន​វិញ ​ដើម្បីផលិតជាផលិតផលសម្រេច ដែលនេះ​ក៏​ជា​សញ្ញាណ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​វិស័យ​ឧស្សាហ​កម្ម​នៅកម្ពុជា។

សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននេះ សបញ្ជាក់អំពីការខិតខំ​ប្រឹង​ប្រែង​របស់ក្រុមហ៊ុន ដោយមានឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមវ័ន្ត របស់សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm