វិស័យឯកជនបង្កើតកិច្ចសហការស្វែងករកគន្លឹះថ្មីៗ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មឱ្យខ្លាំងក្លា

2025/09/29 07:28:06 pm        336

សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ជំរុញបង្កើតកិច្ចសហប្រតិបត្តិការ រវាង​ម្ចាស់អាជីវកម្មនាំចេញ-ចូល ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិក បំពេញ​សេវា​កម្ម​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុងគោលដៅចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីទាញយក ប្រយោជន៍ឱ្យបានជាអតិបរិមា ក្នុង​បរិការណ៍កំពុងប្រួលប្រែ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​នៅ​ក្នុង​ជំនួបអាជីវកម្ម នាំចេញ-ចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទិក នៅចុង​សប្តាហ៍​កន្លង​មក​ថា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានកំពុងស្រូប យកវិនិយោគ​មក​បណ្តាក់​ទុន​នៅ​ព្រះរាជាណា​ចក្រកម្ពុជាមានជាហូរហែរ ខណៈការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ក៏មានកំណើន​កើន​ឡើង ​ជាបន្តបន្ទាប់ផងដែរ មកដល់បច្ចុប្បន្នការធ្វើពាណិជ្ជកម្ម ជាពិសេស​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​បាន​កំពុងហក់ឡើងគួកត់សម្គាល់។

លោក បន្តថា ជុំវិញបញ្ហានេះ សមាគមតែងតែយកចិត្តទុកដាក់ និងបានរៀបចំ​ឡើង​កម្ម​វិធី​ជំនួប​អាជីវកម្ម​ច្រើន​លើកមកហើយ ដោយមានគោលបំណងចង់ឱ្យបណ្តាក្រុមហ៊ុន និងសហគ្រាសដឹក​ជញ្ជូន និង​ឡូជីស្ទិក រួមជាមួយអ្នកផ្គត់ផ្គង់ផ្សេងៗ បានជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និង​ចំណេះ​ដឹង ​ការចែករំលែកគ្នាទៅវិញមកពីព្រឹត្តិការវិវត្តថ្មីៗ ក្នុងគោលដៅលើកកម្ពស់ការធ្វើពាណិជ្ជកម្ម នៅ​កម្ពុជា​កាន់តែខ្លាំងក្លា ទាំងប្រតិបត្តិការនៅក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការដឹកជញ្ជូន និង​ឡូជីស្ទិក និងក៏ជាការចាប់យកកាលា-នុវត្តភាពថ្មីៗបន្ថែម ដើម្បីទាញយកប្រយោជន៍​ឱ្យ​បាន​ជា​អតិបរិមា​ ក្នុងបរិការណ៍កំពុងប្រួលប្រែនេះ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក បាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដែលបានរៀបចំឱ្យមាន ជំនួបពិភាក្សានេះឡើង ក្នុង​គោល​ដៅ​កសាង​នូវបណ្តាញទំនាក់ទំនង កិច្ចសហការ និងបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក សម្រាប់ វិស័យ​ដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា ក៏ដូចជាសម្រាប់ការកែលម្អអាជីវកម្មដឹកជញ្ជូន និងខ្សែ​ច្រវាក់​ផ្គត់​ផ្គង់នៅកម្ពុជា ដើម្បីរួម ចំណែកលើកកម្ពស់ដល់បរិយាកាសវិនិយោគ និងពាណិជ្ជកម្ម​ប្រកប​ដោយ​ការប្រកួតប្រជែង។ ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យម្ចាស់ អាជីវកម្ម សហគ្រាស និង​វិនិយោគិន​ទាំង​អស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីរួមគ្នាកសាងប្រទេសជាតិ និង​បង្កើតភាពរឹងមាំសម្រាប់អនាគតកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        13
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm