ស្ថានទូតចិននៅកម្ពុជា បង្ហាញសមិទ្ធិផលជាច្រើន ការអនុវត្តយុទ្ធនាការឆ្នាំទេសចរណ៍ កម្ពុជា ចិន ២០២៥

2025/09/29 08:37:38 pm        233

នៅក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ ពពកកំដរក្បែរព្រះច័ន្ទ នៅរាជធានីភ្នំពេញ ល្ងាចថ្ងៃទី២៨ ខែកញ្ញានេះ ឯកឧត្តម វ៉ាង វិនពីន អគ្គរដ្ឋទូតចិន នៅកម្ពុជា បានថ្លែងថា នៅក្នុងដំណើរអនុវត្តយុទ្ធនាការ ឆ្នាំទេសចរណ៍ចិន កម្ពុជា គឺភាគីកម្ពុជា ទទួលបានសមិទ្ធិផលច្រើន និងការទាក់ទាញទេសចរចិន និងវិនិយោគទុនចិន មកកម្ពុជាកើនឡើងជាលំដាប់។

ឯកឧត្តម វ៉ាង វិនពីន ថ្លែងថា កម្ពុជា ចិន កំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥ ហើយចាប់តាំងពីខែមេសារហូតមកដល់ពេលនេះ ភាគីទាំងពីរ កម្ពុជា ចិន បានរៀបចំដោយជោគជ័យនូវ ឆ្នាំទេសចរណ៍ចិន កម្ពុជា ២០២៥ អមដោយមានសម្តែងរបាំសិល្បៈពិសេស៖ សម្រស់កម្ពុជា ជាំងស៊ូ ហើយខេត្ត និងតំបន់ជាច្រើនទៀតរបស់ចិន ដូចជា ស៊ីនជាំង សានទុង និងយូណានជាដើម ក៏បានរៀបចំកម្មវិធីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៅប្រទេសកម្ពុជា ហើយក្រសួងទេសចរណ៍កម្ពុជា ក៏បានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ជាច្រើនទៀត នៅប្រទេសចិន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងវិស័យទេសចរណ៍ជាមួយខេត្តជាំងស៊ូ យូណាន និងខេត្តហៃណាន ។

ឯកឧត្តម វ៉ាង វិនពីន បន្តថា ក្នុងដំណាក់កាលខាងមុខទៀត ភាគីចិន នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើការជាមួយកម្ពុជា ក្នុងក្របខណ្ឌ ឆ្នាំទេសចរណ៍ចិន កម្ពុជា ឲ្យកាន់តែរឹងម៉ាំ និងបន្តបង្កើតទម្រង់ថ្មីៗ នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងផ្លាស់ប្តូរវប្បធម៌ ព្រមទាំងរួមចំណែកកសាងសហគមន៍វាសនារួមរវាងចិនកម្ពុជា គ្រប់រដូវកាល។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន ថ្លែងថា តាមរយៈការរៀបចំព្រឹត្តិការណ៍ និងការបង្កើតទម្រង់ថ្មីនៃការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា ចិន គឺសកម្មភាពដ៏ល្អមួយក្នុងការផ្សព្វផ្សាយនឹងទាក់ទាញទេសចរ អ្នកវិយោគទុនចិនមកកម្ពុជាកាន់តែច្រើន។

ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងថា ព្រឹត្តិការណ៍ ពពករកំដរក្បែរព្រះច័ន្ទ គឺជាព្រឹត្តិការណ៍មានសារៈសំខាន់ក្នុងការជួយគាំទ្រដល់យុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥ ហើយនឹងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអាហារ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរវាងប្រទេសទាំងពីរកម្ពុជាចិន។

ឯកឧត្តម បានលើកឡើងដែរថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនាមានប្រមាណជាង៤លាននាក់ ធ្លាក់ចុះ៥.៦% ប៉ុន្តែសម្រាប់ទេសចរចិនវិញ គឺបានអញ្ជើញមកទស្សនាកម្ពុជា មានប្រមាណជិត៨០ម៉ឺននាក់ កើនឡើង៤៥.៧% ហើយភ្ញៀវទេសចរចិនគឺជាប្រភពនៃកំណើនទេសចរដ៏សំខាន់របស់កម្ពុជា៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm