រកឃើញ ៤ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Africa Cup of Nations

2022/01/31 09:03:18 pm        120

​បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nations បាន​រកឃើញ ៤ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​បន្ទាប់ពី​អេ​ហ្ស៊ី​ប និង​សេ​ណេ​ហ្កា​ល់​យកឈ្នះ​គូប្រកួត​រៀងខ្លួន​យប់មិញ​។ ក្រុម​ជើងឯក ៧សម័យ​អេ​ហ្ស៊ី​ប​បាន​បន្តដំណើរ​ស្វែងរក​ជើងឯក​លើក​ទី៨ របស់ខ្លួន​ក្រោយ​យកឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ១៩៧៦ ម៉ា​រ៉ុ​ក ២-១ នៅ​ម៉ោង​បន្ថែម​កាត់សេចក្តី ១៥នាទី​ពីរដង​។

​​ម៉ា​រ៉ុ​ក​ចាប់ផ្តើម​ដោយ​នាំ​មុខមុន​តាំងពី​នាទី​ទី៦ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Sofiane Boufal តែ​វគ្គ​ទី២ លេង​បាន ៨នាទី​អេ​ហ្ស៊ី​ប​ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៥៣ ដោយ​ខ្សែប្រយុទ្ធ Liverpool, Mohamed Salah​។​ ​​Salah ដដែល​គឺជា​អ្នក​បញ្ជូន​ឱ្យមាន​គ្រាប់​បាល់​ជ័យជំនះ​សំរាប់​អេ​ហ្ស៊ី​ប​នៅ​ម៉ោង​បន្ថែម ១៥នាទី​លើក​ទី១ នាទី​ទី ១០០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែប្រយុទ្ធ Aston Villa, Trezeguet​។ ​​ចំណែក​មួយគូ​ទៀត​ក្រុម​ជើងឯក​រង​ ២លើក​សេ​ណេ​ហ្កា​ល់បាន​បន្តដំណើរ​ស្វែងរក​ជើងឯក​លើកដំបូង​របស់ខ្លួន ​តាមរយៈ​ជ័យជំនះ​លើ​អេក្វាទ័រ​ហ្គី​ណេ ៣-១​។

អតីត​ខ្សែប្រយុទ្ធ Bristol, Famara Diedhiou ស៊ុត​បើក​ការនាំ​មុខមុន​ឱ្យ​សេ​ណេ​ហ្កា​ល់ទ​ទួល​បាល់​ពី Sadio Mane នៅ​នាទី​ទី២៨ មុន​ពេលដែល​អេក្វាទ័រ​ហ្គី​ណេ​តាម​ស្មើ​វិញ​នៅ​វគ្គទី២ ដោយ Jannik Buyla នាទី​ទី៥៧​។ ​​មិន​លេង​ដល់​ម៉ោង​បន្ថែម​ឡើយ​ក្រុម​ជើងឯក​រង​ឆ្នាំ២០១៩ សេ​ណេ​ហ្កា​ល់​ក៏​រកបាន​គ្រាប់​ជ័យជំនះ​ ២​គ្រាប់​ដោយកីឡាករ​បម្រុង Cheikhou Kouyate និង Ismaila Sarr​។ ​​ចំណែក​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ម្ចាស់ផ្ទះ​កា​មេ​រូ​ន​យកឈ្នះ​ហ្កាំ​ប៊ី ២-០ និង​បូ​គី​ណា​ហ្វា​សូ​យកឈ្នះ​ទុយ​នេ​ស៊ី ១-០​។ ​​ដូច្នេះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បូ​គី​ណា​ហ្វា​សូនឹង​ជួប​សេ​ណេ​ហ្កា​ល់​នៅ​ថ្ងៃទី២ ខែកុម្ភៈ​ ខណៈ​អេ​ហ្ស៊ី​ប​ជួប​ម្ចាស់ផ្ទះ​កា​មេ​រូ​ន​មួយថ្ងៃ​បន្ទាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm