អតីតយុទ្ធជននិងនិវត្តជន៖ ផ្ទះនិងដីកសិកម្មដែលរាជរដ្ឋាភិបាលផ្ដល់ជូនបានជួយកែប្រែជីវភាពគ្រួសារ

2025/09/29 10:53:41 pm        496

ស្វាយរៀង ៖ តំណាងអតីតយុទ្ធជន គ្រួសារពលី ពិការ មរណៈ និងនិវត្តជន ខេត្តស្វាយរៀង ថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេរ បានគិតគូរ លើជីវភាព តាមរយះ ផ្ដល់ផ្ទះស្នាក់ ពិសេសដីកសិកម្ម អោយពួកគាត់ប្រើប្រាស់និងបង្កបង្កើនផលបន្ថែមលើរបបសោធន៏ដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភប្រចាំខែ ។

  លោកទូច សារ៉ាវុធ អតីតយុទ្ធជនរបួសពិការ និងលោក ម៉ៅ សាវ៉ាន់ អតីតនគរបាលជាតិចូលនិវត្ត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥នេះបានមានចំណាប់អារម្មណ៍ ដោយគោរពថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចបានគិតគូរ ផ្ដល់ផ្ទះ និងដីកសិកម្ម តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាឲ្យពួកគាត់រស់នៅនិងបង្កបង្កើនផល ។

 លោកបានបញ្ជាក់បន្ថែមថាបន្ទាប់ពី រាជរដ្ឋាភិបាល ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាផ្ដល់ដី និងផ្ទះដល់ពួកគាត់ រហូតមកដល់បច្ចុប្បន្ននេះ គ្រួសារអតីតយុទ្ធជន ពលី ពិការ និងរមរណៈ នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ពួកគាត់រស់នៅបានសមរម្យ ហើយជាពិសេសបំផុតគឺជីវភាព ហូបចុកបានគ្រប់គ្រាន់តាមរយៈបង្កបង្កើនផលដាំដំណាំនិងចិញ្ចឹមសត្វ រូមផ្សំនិងប្រាក់បៀវត្ស ចូលសោធន៍បើកផ្ដល់ឲ្យពួកគាត់បានទាន់ពេលវេលាផងនោះ។

តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាខេត្តស្វាយរៀងបញ្ជាក់ឲ្យដឹងថា គិតមកដល់ឆ្នាំ២០២៥ នេះ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន គ្រួសារពលី គ្រួសារមរណៈ និងនិវត្ដជនជាមន្ត្រីនគរបាលជាតិ និងកងយុទ្ធពលខេមរៈភូមិនបានចំនួនផ្ទះ៥២៥ខ្នង ក្នុងនោះនៅស្រុករមាសហែក មានចំនួន៤០០ខ្នង និងនៅតាមព្រុំដែន វៀតណាម ក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា មានចំនួន ២២៥ខ្នង បច្ចុប្បន្នក្រុមការងារកំពង់សាងសងផ្ទះ បន្តចែកដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី និង មរណះចំនួន២១៦ខ្នង ៕ ដោយ ៖ ភា សារិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        134
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm