កម្ពុជា​កោះហៅ​កីឡាករ ៧៤​នាក់​ប្រមូលផ្ដុំ​ត្រៀម​ការប្រកួត AFF U23 Championship 2022

2022/01/31 09:21:04 pm        171

បាល់ទាត់៖ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជានៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា​នេះបានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ៧៤​នាក់ដែល​ត្រូវបាន​កោះហៅធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​១ ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ២៣​ឆ្នាំ AFF U23 Championship 2022 នៅ​រាជធានី​ភ្នំពេញចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខ។​

​សម្រាប់​កីឡាករ​ដែល​ត្រូវបាន​កោះហៅរួមមាន​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង ៦​នាក់​, ភ្នំពេញ​ក្រោ​ន ៦​នាក់​, កងយោធពល​ខេមរភូមិន្ទ ៦​នាក់​, វិសាខា ៧​នាក់​, ព្រៃវែង ៨​នាក់​, បឹងកេត ៩​នាក់​, គិរីវង់​សុខ​សែន​ជ័យ ៤​នាក់​, អគ្គិសនី​កម្ពុជា ៤​នាក់​, សាលា​បាល់ទាត់​ជាតិ​បាទី ៣​នាក់​, នគរបាលជាតិ ២​នាក់​, ណាហ្គា​វើ​ល​ដ៏ ២​នាក់​, សូល​ទី​ឡូ​អង្គរ ២​នាក់​, អាស៊ី​អឺរ៉ុប ២​នាក់​, ISI ដង្កោ​សែន​ជ័យ ២​នាក់​, ខេត្ត​ត្បូងឃ្មុំ ២​នាក់​, កោះកុង​អេ​ហ្វ​ស៊ី ២​នាក់ និង​សៀមរាប ២​នាក់។​ ​តាម​ការគ្រោងទុក​កីឡាករ​ដែល​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​បឋម នៃ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា​នេះនឹងត្រូវ​ធ្វើការ​ហ្វឹកហាត់​តេស្ដ​ដំណាក់កាល​ទី​១ រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២ ខាងមុខ ដើម្បី​ចម្រាញ់​កីឡាករ​ឆ្នើមៗត្រៀម​ការប្រកួត​ពានរ​ង្វាន់ AFF U23 Championship 2022 នាពេលខាងមុខ។​

​គួរ​ដឹងថា ពានរង្វាន់ AFF U23 Championship 2022 ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះនឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខ ដោយ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាស្ថិតក្នុង​ពូ​ល A ជាមួយ​ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​ព្រុយ​ណេ។ រីឯ​ពូ​ល B មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ឡាវ ខណៈ​ពូ​ល C មាន​ថៃ វៀតណាម និង​សិង្ហ​បុរី៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm