អតីតយុទ្ធជនថ្លែងអំណរគុណសម្តេចតេជោដែលបានយកចិត្តទុកដាក់មើលថែនិងទំនុកបម្រុងពួកគេ

2025/09/29 11:58:49 pm        130

កំពង់ឆ្នាំង ៖ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលមានពិការភាព នៅថ្ងៃទី២៩ ខែកញ្ញា នេះ បានបង្ហាញការសប្បាយចិត្ត និងថ្លែង អំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែ ទំនុកបម្រុង ទាំងដី ផ្ទះ សម្ភារៈ ដើម្បីឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់ មានជីវភាពល្អប្រសើរ។

​អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានលើកឡើងថា តាំងពីពួកគេក្លាយជាអតីតយុទ្ធជនមក សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្តល់នូវ ភាពកក់ក្តៅជានិច្ច មិនទុកពួកគេចោលឡើយ ដោយបានមើលថែ ទំនុកបម្រុង ជាពិសេសបានចែកជូននូវដីលំនៅដ្ឋាន ដីកសិកម្ម ផ្ទះ និងសម្ភារៈផ្សេងៗទៀត។ អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សម្តេចទាំង ពីរ និងសមាគមអតីតយុទ្ធជនថ្នាក់ជាតិ ក្រោមជាតិ ដែលបានជួយដល់ពួកគេ ។

សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែ នឹករលឹកដល់សមាជិកអតីតយុទ្ធជនទូទាំងខេត្តកំពង់ឆ្នាំង ដោយសម្តេចទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការធ្វើពលីកម្មគ្រប់ បែបយ៉ាងរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុសុខសន្តិភាពរបស់ប្រទេសជាតិទាំងមូល ហើយសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ អតីតយុទ្ធជនគ្រប់ពេលវេលាទាំងអស់។ សម្តេចទាំងពីរ ក៏បានអរគុណចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្រុង ស្រុក ខេត្ត និងសាខាឃុំ សង្កាត់ ដែលបានយកចិត្តទុក ដាក់មើលថែអតីតយុទ្ធជន និងសូមឲ្យខេត្តខិតខំគ្រប់គ្រងដីសម្បទានសម្រាប់អតីត យុទ្ធជនឲ្យបានល្អ ដើម្បីទុកសម្រាប់ដោះស្រាយជូនអតីតយុទ្ធជនជាបន្តទៀត និងបន្តដោះស្រាយជីវភាពអ្នកដែលជួបលំបាកឲ្យ ទាន់ពេលវេលា៕

អត្ថបទ៖ កាំង ហុងវាស្នា 


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm