វិមានក្រឹមឡាំងចោទប្រកាន់ម៉ុលដូវីថារារាំងពលរដ្ឋខ្លួនរាប់ម៉ឺននាក់រស់នៅរុស្ស៊ីពីការបោះឆ្នោត

2025/09/30 01:01:46 am        80

នៅថ្ងៃចន្ទនេះ វិមានក្រឹមឡាំង បានចោទប្រកាន់ក្រុមអាជ្ញាធរនៅប្រទេសម៉ុលដូវីថា បានរារាំងពលរដ្ឋរបស់ពួកគេរាប់ម៉ឺននាក់រស់នៅក្នុងប្រទេសរុស្ស៊ីពីការបោះឆ្នោតសភា ពោលគឺពួកគេផ្តល់មណ្ឌលបោះឆ្នោតតែ ២កន្លែងប៉ុណ្ណោះ សម្រាប់អ្នកបោះឆ្នោតនៅក្នុងសហព័ន្ធរុស្ស៊ី ។

លទ្ធផលបោះឆ្នោតបង្ហាញថា គណបក្សកាន់អំណាចគាំទ្រសហភាពអឺរ៉ុបរបស់ម៉ូលដូវី បានយកជ័យជំនះលើគូប្រជែងរបស់ខ្លួនដែលងាករករុស្ស៊ីនៅការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺជាការជំរុញដ៏សំខាន់មួយសម្រាប់ពលរដ្ឋដែលចង់ចូលរួមជាមួយសហភាពអឺរ៉ុប និងបំបែកចេញពីគន្លងរបស់រុស្ស៊ី ។

នៅក្នុងការនិយាយតាមទូរស័ព្ទជាមួយក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskovនិយាយថា ពលរដ្ឋម៉ុលដូវីរស់នៅក្នុងប្រទេសរុស្ស៊ីដែលទំនងជាបោះឆ្នោតឲ្យគណបក្សគាំទ្ររុស្ស៊ី ពុំអាចបោះឆ្នោតបាននោះទេ ។

លោកថា ពលរដ្ឋម៉ុលដូវីរាប់ម៉ឺននាក់ គ្មានឱកាសបោះឆ្នោតនោះទេនៅសហព័ន្ធរុស្ស៊ី ដោយសារការពិតថា មណ្ឌលបោះឆ្នោតតែ ២កន្លែងប៉ុណ្ណោះ ត្រូវបានបើកសម្រាប់ពួកគេ ។

នៅពេលសួរថាតើ ទីក្រុងមូស្គូទទួលស្គាល់លទ្ធផលការបោះឆ្នោតនេះឬ លោក Peskov កត់សំគាល់ឃើញថា កម្លាំងនយោបាយមួយចំនួននៅម៉ុលដូវី បាននិយាយពីការបំពាន ។

លោកបន្តថា បឋម ពលរដ្ឋម៉ុលដូវីខ្លួនឯងផ្ទាល់គួរដោះស្រាយបញ្ហានេះ ហើយតាមអ្វីដែលពួកយើងដឹង កម្លាំងនយោបាយមួយចំនួន បានប្រកាសការពុំឯកភាពរបស់ពួកគេ ។ ពួកគេនិយាយពីលទ្ធភាពនៃការបំពានការបោះឆ្នោត ។

ក្រុមមន្រ្តីរដ្ឋាភិបាលរុស្ស៊ី និយាយថា ពលរដ្ឋម៉ុលដូវីប្រហែល ៥០ម៉ឺននាក់ រស់នៅក្នុងប្រទេសរុស្ស៊ី ហើយយោងតាមការអះអាងរបស់ក្រុមអាជ្ញាធរម៉ុលដូវី បានឲ្យដឹងថា មានអ្នកបោះឆ្នោតជាង ៤ពាន់នាក់ប៉ុណ្ណោះ បានបោះឆ្នោតរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm       
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm