អាមេរិក និងម៉ិកស៊ិក ចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីដោះស្រាយការជួញដូរអាវុធឆ្លងព្រំដែន

2025/09/30 01:48:00 am        98

ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីចុងសប្ដាហ៍កន្លងមកថា សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានចាប់ផ្តើមគំនិតផ្តួចផ្តើមទ្វេភាគីថ្មីមួយ ក្នុងគោលបំណងទប់ស្កាត់លំហូរនៃការជួញដូរអាវុធខុសច្បាប់ឆ្លងកាត់ព្រំដែនរួមរបស់ប្រទេសទាំង២។

សេចក្តីប្រកាសនេះបានកើតមានឡើងក្នុងកិច្ចប្រជុំសម្ពោធក្រុមសន្តិសុខពិសេសអាមេរិក-ម៉ិកស៊ិក ដែលត្រូវបង្កើតឡើងនៅដើមខែនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅម៉ិកស៊ិក ដើម្បីបង្កើនសកម្មភាពរួមគ្នា ប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងការរត់ពន្ធអាវុធ។

ក្រសួងបានឲ្យដឹងទៀតថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មី ម៉ិកស៊ិកនឹងពង្រីកការប្រើប្រាស់ឧបករណ៍តាមដានរបស់សហរដ្ឋអាមេរិក ដូចជា eTrace ជាដើម និងបច្ចេកវិទ្យាបញ្ជូនរូបភាពតាមអាកាសទៅកាន់រដ្ឋទាំង ៣២ ខណៈដែលប្រទេសទាំង២ នឹងបង្កើនការស៊ើបអង្កេតរួមគ្នា ការកាត់ទោស និងការចែករំលែកព័ត៌មានសម្ងាត់។

គំនិតផ្តួចផ្តើមនេះក៏អំពាវនាវឲ្យមានការស៊ើបអង្កេតទ្វេភាគីកាន់តែស៊ីជម្រៅ ការកាត់ទោសឲ្យកាន់តែច្រើនបន្ថែមទៀត និងការបង្កើនការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការរត់ពន្ធអាវុធតម្រង់ទៅភាគខាងត្បូង ដែលជាកត្តាជំរុញដ៏សំខាន់នៃការមានអំពើហិង្សារបស់ក្រុមអន្ធពាល នៅម៉ិកស៊ិក។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសម៉ិកស៊ិក លោក Ronald Johnson បានឲ្យដឹងនៅលើបណ្ដាញសង្គមថា៖ «ជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិក និងម៉ិកស៊ិក កំពុងអនុវត្តការត្រួតពិនិត្យរួមគ្នា ការចែករំលែកព័ត៌មានតាមពេលវេលាជាក់ស្តែង និងពង្រីកការស៊ើបអង្កេតបន្ថែម ដើម្បីរារាំងអាវុធកុំឲ្យធ្លាក់ទៅក្នុងដៃរបស់ក្រុមអន្ធពាល។ កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះ គឺដើម្បីការពារប្រទេសទាំង២»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm