អគ្គលេខាធិការUNរំពឹងថា កម្ពុជា-ថៃនឹង​រកដំណោះស្រាយ​គ្នា​ដោយ​សន្តិ​វិធី​ខណៈ​ពេល​មាន​ជម្លោះ​នៅ​ទីបញ្ចប់​មានតែប្រជាជនទេជាអ្នករងគ្រោះ

2025/09/30 04:31:02 pm        397

អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ឯកឧត្តម António Guterres បាន​បង្ហាញ​ក្តី​រំពឹង​ថា​កម្ពុជា​ និងថៃ នឹងស្វែងរកដំណោះស្រាយជម្លោះព្រំដែនជាមួយគ្នាដោយសន្តិវិធី ហើយ​ឯកឧត្តម​អគ្គ​លេខាធិការ ក៏បានប្រាប់ទៅសមភាគីថៃផងដែរថា បញ្ហាជម្លោះ​នៅ​ទីប​ញ្ចប់​គឺ​មាន​តែ​ប្រជាជន​ទេ​ដែល​ជាអ្នករងគ្រោះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួបរវាងឯកឧត្តម ប្រាក់ សុខុន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម António Guterres អគ្គ​លេខាធិការអង្គការសហប្រជាជាតិ ដែល​បាន​ជួប​គ្នា​ក្រៅ​កិច្ច​ពិភាក្សា​ទូទៅ​នៃ​សម័យ​ប្រជុំលើក​ទី​៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA8o) នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០២៥កន្លងទៅនេះបានបញ្ជាក់ថា«ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តម​អគ្គ​លេខា​ធិការ អ.ស.ប. បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរ(កម្ពុជា-ថៃ)​នឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនា និងការ​ប្តេជ្ញា​ចិត្ត​ទៅ​វិញ​ទៅ​មក​។ ឯកឧត្តមបានជម្រាបថា ឯកឧត្តមបានប្រាប់ពីកង្វល់របស់កម្ពុជាទៅសមភាគីថៃ ហើយ​ចង់​បាន​ដំណោះស្រាយចំពោះជម្លោះនេះ ព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខ»។

នៅក្នុង​កិច្ចជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែង​អំណរ​គុណ​ឯកឧត្តម​អគ្គ​លេខាធិការ អ.ស.ប. និងបានពាំនាំអំណរគុណរបស់ររាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​បន្ត​ចូល​រួមគាំទ្រដល់ការបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍ជាវិជ្ជមានរបស់ឯកឧត្តមដែលអំពាវនាវឱ្យភាគីទាំងសងខាង ឈប់​ប្រើ​ប្រាស់​កម្លាំង ​ហើយបានស្នើឱ្យ ឯកឧត្តមអគ្គលេខាធិការបន្តប្រឹងប្រែងជួយក្នុងកិច្ចការនេះ។ កម្ពុជា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និ​​ង​ស្តារ​ប្រក្រតី​ភាពក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃឡើងវិញ។

នៅចំពោះ​មុខអគ្គលេខាធិការ អ.ស.ប. ឯកឧត្តម ប្រាក់ សុខុន បានគូស​ទៀត​ថា​«កម្ពុជា​មិន​ប្រើ​អំណាច​ទៅ​បំពានប្រទេសណាមួយនោះទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែល​កម្ពុជា​ចង់​បាន​គឺ​សន្តិភាព»។ ឯកឧត្តមបានបន្ថែមទៀតថា«កម្ពុជាបានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍រួចមកហើយ និង​សោកនាដ​កម្ម​អំពើ​ប្រល័យពូជសាសន៍ ។ ដូច្នេះយើងបានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលយើងចង់បាន គឺ​សន្តិភាព ដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព»។ យ៉ាង​ណា​ក៏​ដោយ​ឯកឧត្តម អគ្គលេខាធិការ អ.ស.ប. បានជូនពរឲ្យកម្ពុជាឱ្យទទួលបាន ជោគជ័យ​ក្នុង​ការ​សន្ទនា​ជាមួយ​ភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយវិជ្ជមានក្នុងផ្លូវសន្តិភាព។

សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការអ.ស.ប. ក៏បាន ពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិផងដែរ ដោយក្នុងនោះ ឯកឧត្តម​អគ្គលេខាធិការ អ.ស.ប. បានសម្តែងការ​កោត​សរសើរ​ចំពោះ​ភាពជាដៃគូ​ដ៏​ល្អរ​វាង​អង្គ​ការ​សហប្រជាជាតិ និងកម្ពុជា ជាពិសេស​តួនាទី​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ដែល​ផ្តល់​កង​កម្លាំង​ថែ​រក្សាសន្តិភាព និងការចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​បណ្តុះ​បណ្តាល​ត្រីភាគី​។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានគូសបញ្ជាក់ពីការចូលរួមប្រកបដោយស្ថាបនា និង​ការ​គាំទ្រ​របស់​កម្ពុជា​នៅក្នុងដំណើរការពហុភាគីនេះផងដែរ។

ទាក់ទងនឹងកង​ទ័ពមួកខៀវនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជា​ផ្តល់​ទំនុក​ចិត្ត​យ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្ដាប់​ធ្នាប់​អន្តរជាតិដែលផ្អែកលើច្បាប់ ការគ្រប់គ្រង និងដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំង​ការ​គោរព​គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ឯកឧត្តមក៏​បាន​បញ្ជាក់​ជា​សារជាថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បន្ត​ផ្តល់​ការ​រួម​ចំណែក​ដ៏​យ៉ាង​សកម្ម​ចំពោះ​ប្រតិបត្តិ​ការ​ថែរក្សាសន្តិភាព និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបេសកកម្មណា មួយ​ដែល​ស្នើ​ដោយ​អង្គការសហប្រជាជាតិ និងរួមចំណែកដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធ​ប្រឆាំង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួលអាកាសធាតុជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm