អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ដែលកំពុងជាប់ពន្ធនាគារ ដាក់សំណើសុំរាជានុម័តលើកលែងទោសពីព្រះមហាក្សត្រ

2025/09/30 06:19:26 pm        120

មេធាវីបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ (២៩ កញ្ញា) ថា អតីតនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាសរបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងតែជាប់ពន្ធនាគារ បានថ្វាយសំណើសុំរាជានុម័តលើកលែងទោសពីព្រះមហាក្សត្រថៃ ដើម្បីកាត់បន្ថយការជាប់ពន្ធនាគាររយៈពេល ១ឆ្នាំរបស់លោក។

លោក ថាក់ស៊ីន វ័យ ៧៦ឆ្នាំ គឺជាអ្នកនយោបាយដែលមានរឿងរ៉ាវចម្រូងចម្រាសបំផុតរបស់ប្រទេសនេះ ហើយកំពុងតែអនុវត្តទោស ១ឆ្នាំក្នុងពន្ធនាគារទីក្រុងបាងកក បន្ទាប់ពីតុលាការកំពូលថៃ បានសម្រេចក្នុងខែនេះថា ការអនុវត្តទោសកាលឆ្នាំ២០២៣ របស់លោក ធ្វើឡើងមិនបានត្រឹមត្រូវទេ ដោយពេលនោះលោកសម្រាកក្នុងមន្ទីរពេទ្យ ជំនួសឱ្យការនៅក្នុងបន្ទប់ពន្ធនាគារ។

លោក Winyat Chatmontree មេធាវីរបស់លោក ថាក់ស៊ីន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ នៅខាងក្រៅពន្ធនាគារថា "ញត្តិ (សម្រាប់ការលើកលែងទោសពីព្រះមហាក្សត្រ) ត្រូវដាក់ថ្វាយទៅហើយ ប៉ុន្តែមិនអត្ថាធិប្បាយបន្ថែមពីរឿងនេះទេ"។ លោកបន្ថែមថា៖ សំណើសុំលើកលែងទោសបែបនេះជាសិទ្ធិរបស់អ្នកទោសគ្រប់រូប។ មេធាវីរូបនេះមិនបញ្ជាក់ឡើយថា តើសំណើនោះត្រូវបានដាក់តាំងតែពីពេលណាមក។

គួររម្លឹកថា ក្រោយត្រឡប់ពីនិរទេសខ្លួនទៅប្រទេសថៃវិញ នៅខែសីហា ឆ្នាំ២០២៣ លោក ថាក់ស៊ីន ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំពីបទពុករលួយ និងរំលោភអំណាច ប៉ុន្តែលោកមិនដែលចំណាយពេល ១យប់ក្នុងបន្ទប់ពន្ធនាគារសោះឡើយ។ លោកត្រូវបញ្ជូនទៅបន្ទប់វីអាយភីក្នុងមន្ទីរពេទ្យមួយបន្ទាប់ពីត្អូញត្អែរថាចុកទ្រូង ហើយក្រោយមក ការជាប់ទោសរបស់លោកត្រូវបន្ថយមកត្រឹម ១ឆ្នាំដោយព្រះមហាក្សត្រ ដោយបន្ទាប់មកទៀតក៏ត្រូវដោះលែង ជាផ្នែកនៃការដោះលែងអ្នកទោសវ័យចំណាស់។ តុលាការកំពូលបានសម្រេចនៅថ្ងៃទី៩ ខែកញ្ញា ថា ការអនុវត្តទោសជាប់ពន្ធនាគាររបស់លោកនៅពេលនោះជារឿងខុសច្បាប់ ហើយថា លោកមិនមានជំងឺធ្ងន់ធ្ងរអ្វីនោះទេ៕



អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        76
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm