លោក Trump ជួបសមាជិកគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យមុនការបិទរដ្ឋាភិបាលអាមេរិក

2025/09/30 07:29:03 pm        101

លោកប្រធានាធិបតី Donald Trump បានជួបជាមួយសមាជិកជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅសេតវិមានកាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា ដោយព្យាយាមពិនិត្យឡើងវិញនូវកិច្ចពិភាក្សានៃការចំណាយដែលជាប់គាំងដោយនៅសល់ពេលត្រឹមតែជាង៣0ម៉ោងទៀតប៉ុណ្ណោះ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លុះត្រាតែសភាអនុម័តសេចក្តីស្នើច្បាប់ផ្តល់មូលនិធិនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះ បើមិនដូច្នេះទេរដ្ឋាភិបាលនឹងបិទដោយផ្នែក ដោយបញ្ឈប់ប្រតិបត្តិការមិនសំខាន់ ដោយបន្សល់ទុកឱ្យបុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់គ្មានប្រាក់ឈ្នួល និងធ្វើឲ្យប៉ះពាល់ដល់ការចំណាយផ្នែកសុខុមាលភាពសង្គមជាច្រើន។

សេតវិមាន បានបង្កើនភាពតានតឹងដោយព្រមានថាការកាត់រំសាយមន្ត្រីយ៉ាងច្រើនអាចធ្វើឡើងបន្ទាប់ពីការបិទរដ្ឋាភិបាល ដោយបញ្ចប់ការអនុវត្តធម្មតានៃការបញ្ឈប់បណ្តោះអាសន្នរហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់។ រដ្ឋបាលរបស់លោក Trump កាលពីថ្ងៃចន្ទបានចាប់ផ្តើមបញ្ជាក់លម្អិតអំពីរបៀបដែលទីភ្នាក់ងារនឹងដំណើរការ ប្រសិនបើការផ្តល់មូលនិធិអស់សុពលភាព។

ការិយាល័យគ្រប់គ្រងបុគ្គលិកបាននិយាយថា ការបណ្ដុះបណ្ដាល និងការជាប់ពាក់ព័ន្ធជាមួយបុគ្គលិកថ្មីនឹងត្រូវបញ្ឈប់។ បុគ្គលិកឈប់សម្រាកពីការងារ នឹងអាចពិនិត្យមើលសារអេឡិចត្រូនិករបស់រដ្ឋាភិបាល សម្រាប់ការជូនដំណឹងអំពីការកាត់រំសាយ ជាចំណាត់ការថ្មីមួយដែលពុំត្រូវបានប្រើនៅក្នុងការបិទរដ្ឋាភិបាលមុន។

ព្រឹទ្ធសមាជិក លោក Gary Peters ដែលជាសមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការព្រឹទ្ធសភាដែលត្រួតពិនិត្យប្រតិបត្តិការបិទរដ្ឋាភិបាលបានហៅផែនការនេះថា «ជ្រុលហួសហេតុ» ដោយព្រមានអំពីការខូចខាតយូរអង្វែងប្រសិនបើមន្ត្រីជំនាញត្រូវបានបណ្តេញចេញជាអចិន្ត្រៃយ៍។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm