លោកPutin បញ្ជាឱ្យកែណ្ឌកងទ័ពក្នុងរដូវស្លឹកឈើជ្រុះច្រើនបំផុត ចាប់តាំងពីឆ្នាំ ២០១៦

2025/09/30 07:36:56 pm        151

> Kim: PUTIN ORDERS CALL-UP

លោកPutin បញ្ជាឱ្យកែណ្ឌកងទ័ពក្នុងរដូវស្លឹកឈើជ្រុះច្រើនបំផុត ចាប់តាំងពីឆ្នាំ ២០១៦

Putin orders biggest autumn army call-up since 2016


ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា បានកែណ្ឌបុរសចំនួន ១៣៥.០០០នាក់ សម្រាប់ការបំពេញកាតព្វកិច្ចយោធា ជាការជំរុញការកែណ្ឌទាហាននៅក្នុងរដូវស្លឹកឈើជ្រុះច្រើនបំផុតរបស់ប្រទេសចាប់តាំងពីឆ្នាំ២០១៦មក។ ប្រទេសរុស្ស៊ីបានកែណ្ឌបុរសដែលមានអាយុចន្លោះពី១៨ឆ្នាំ ដល់៣០ឆ្នាំ សម្រាប់ការបំពេញកាតព្វកិច្ចយោធារៀងរាល់រដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។

ទាហានកែណ្ឌត្រូវបានគេរំពឹងថានឹងបម្រើការក្នុងរយៈពេលមួយឆ្នាំនៅមូលដ្ឋានយោធាមួយកន្លែងក្នុងប្រទេសរុស្ស៊ី ពុំមែនដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនទេ ទោះបីជាមានសេចក្តីរាយការណ៍ពីទាហានដែលត្រូវបានកែណ្ឌថាត្រូវបានបញ្ជូនទៅសមរភូមិជួរមុខក៏ដោយ។ យុទ្ធនាការកែណ្ឌកងទ័ពប្រចាំឆ្នាំរបស់រុស្ស៊ី មិនទាក់ទងនឹងការចល័តកងទ័ពទេ ដែលក្នុងនោះបុរសជនជាតិរុស្ស៊ី ត្រូវបានកែណ្ឌដើម្បីប្រយុទ្ធក្នុងសម័យសង្គ្រាម។

ប៉ុន្តែទាហានកែណ្ឌ ដែលបានបញ្ចប់ការហ្វឹកហ្វឺនយោធា ទំនងជាត្រូវបានកោះហៅឱ្យឡើងប្រយុទ្ធនៅពេលអនាគត។ នៅក្នុងក្រិត្យមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ លោក Putin បានបញ្ជាឱ្យ «កែណ្ឌពលរដ្ឋចំនួន ១៣៥.០០០នាក់របស់សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥»។ នេះគឺជាការកែណ្ឌក្នុងរដូវស្លឹកឈើជ្រុះដ៏ច្រើនបំផុតចាប់តាំងពីឆ្នាំ២០១៦មក ហើយរួមជាមួយនឹង មនុស្ស១៦០.០០០នាក់ដែលត្រូវបានកែណ្ឌកាលពីនិទាឃរដូវ មានន័យថាឆ្នាំ២០២៥ ត្រូវបានកំណត់ថាជាការកែណ្ឌសរុបច្រើនបំផុត។ ប្រទេសរុស្ស៊ីជាធម្មតា កែណ្ឌបុរសបន្ថែមនៅក្នុងយុទ្ធនាការនិទាឃរដូវនៅចន្លោះខែមេសា ដល់ខែកក្កដា នៅពេលដែលមនុស្សភាគច្រើនបានបញ្ចប់ការសិក្សាពីសាលា ឬមហាវិទ្យាល័យ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm