ផលិតផលខ្មែរធ្វើពីកក់ និងល្ពាក់​ជាច្រើនកុងតឺនឺរបន្ថែមទៀតគ្រោង​នឹងនាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​នៅ​ដើម​ខែតុលា

2025/09/30 07:58:32 pm        368

នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បាន​ឱ្យ​ដឹងថា នៅដើមខែតុលាខាងមុខនេះ ផលិតផលខ្មែរមានដូចជាកាបូប និងកន្រ្តកជាដើម ធ្វើ​អំពី​កក់ និងល្ពាក់គ្រោងនឹងនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក ដើម្បីដាក់តាំងបង្ហាញលក់ និង​ផ្គត់​ផ្គង់​លក់​បន្តថែមទៀតនៅខាងប៉ែកអឺរ៉ុប។

លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​នៃ​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផលមួ​យ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា រហូត​មក​ដល់ពេលនេះ ផលិតផលខ្មែរកាន់តែច្រើនត្រូវបាននាំចេញទៅទីផ្សារក្រៅស្រុក ក៏​ដូច​ជា​មាន​ការ​បញ្ជាទិញជាបន្តបន្ទាប់ផងដែរ ដោយសារតែការខិតខំប្រឹងប្រែងរបស់កូនខ្មែរ ក្រោម​ពាក្យ​ថា​ “ខ្មែរអាចធ្វើបាន” ទាំងគុណភាព និងស្តង់ដារសម្រាប់ទីផ្សារអន្តរជាតិ។

លោកបានបន្តថា កន្លងមក​ការ​នាំ​ចេញ​ផលិតផល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ ​ប៉ុន្តែនៅពេលនេះមានមូលដ្ឋានសិប្បកម្មមួយស្ថិតនៅខេត្តសៀមរាប ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ រៀបចំតាំងពីមូលដ្ឋានរហូតទៅដល់ទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ ដោយ​មើល​ឃើញ​ថា ​វប្បធម៌នៃការផលិតនេះ នឹងពង្រីកទៅដល់ទីកន្លែងជាច្រើនទៀត ដើម្បី​ពង្រីក​នូវ​ឱកាស​ការងារ បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងៗថែមទៀត ក្រៅ​ពី​ផលិត​ផ្គត់​ផ្គង់​លក់​ទីផ្សារ​ក្នុង​ស្រុក។

កញ្ញា ឃុន សុខបាន ប្រធានទីផ្សារនៃក្រុមហ៊ុននាំចេញនៅកម្ពុជា បានឱ្យ ប៊ីធីវី ដឹងថា គិត​ចាប់​តាំង​ពី​ក្រុមហ៊ុនដំណើរការក្នុងឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ននេះ ការនាំចេញ​ផលិត​ផល​ជា​កាបូប​ កន្រ្តក ដែលធ្វើពីកក់ និងល្ពាក់នេះ ក្នុងមួយខែៗ មានចំនួនប្រមាណ ៣ ឬ ៤កុងតឺនឺ ដោយ​សារ​សន្ទុះនៃការគាំទ្រពីសំណាក់បរទេសនៅសហរដ្ឋអាម៉េរិក ក៏ដូចជា​នៅ​ទីផ្សារ​ប្រទេស​ផ្សេង​ៗ​ទៀត​ខាងប៉ែកអឺរ៉ុប ដូចជាកាណាដា និងអាល្លីម៉ង់ជាដើម ដែលនាំចេញ​តាម​រយៈ​ក្រុម​ហ៊ុន​នៅ​សហរដ្ឋ​អាម៉េរិក។

ជាមួយនេះ កញ្ញាបានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយសារមានកា​រ​ជួយ​ជ្រោម​ជ្រែង ​និងលើកស្ទួយជាខ្លាំងនូវផលិតផលជាស្នាដៃកូនខ្មែរ ក៏ដូចជាការជួយ​សម្រប​សម្រួល​ក្នុង​ការ​បើក​ទីផ្សារជូនដល់ប្រជាពលរដ្ឋជាសហគមន៍មូលដ្ឋាន។

គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​សហការ​ជាមួយ​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ក្នុងការចងក្រងបណ្ដុំអ្នកផលិត ក៏ដូចជា ដាក់បញ្ចូល​ផលិតផល​សក្តានុ​ពល​នានារបស់ផលិតផលខ្មែរ ជាសមាជិកភូមិមួយផលិតផលមួយ ដើម្បី​ងាយ​ស្រួល​ផ្ដល់​នូវ​ការ​គាំទ្រ​ផ្នែកបច្ចេកទេស ក៏ដូចជាស្វែងរកទីផ្សារជូនអ្នកផលិត។ គណៈកម្មាធិការនេះ បាន​អំពាវ​នាវ​ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ទៅដល់កសិករ ក៏ដូចជាលើកស្ទួយផលិតផលរបស់ខ្មែរឱ្យកាន់តែរីកចម្រើន ជា​ពិសេស​បង្ហាញ​ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ឲ្យបានដឹងពីគុណតម្លៃ និង​គុណ​ភាព​របស់​ផលិត​ផល​ក្នុង​ស្រុក​៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm