ស្លាបខាងកើតរបស់NATO សម្លឹងមើលលេណដ្ឋាន និងសំណាញ់ប្រឆាំងយានដ្រូន ដើម្បីការពារបណ្តាញថាមពល

2025/09/30 08:15:23 pm        127

ប្រទេសចំនួនបួនរបស់សម្ព័ន្ធយោធាណាតូនិងសហភាពអឺរ៉ុប ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសរុស្ស៊ីមានផែនការសាងសង់លេណដ្ឋានបេតុង និងសំណាញ់ប្រឆាំងយានដ្រូននៅឯរោងចក្រថាមពលសំខាន់ៗក្រោមផែនការការពារបណ្តាញថាមពលរបស់ខ្លួនបន្ទាប់ពីការលុកលុយដោយយានដ្រូនរបស់រុស្ស៊ីកាលពីពេលថ្មីៗនេះ។ ការរំលោភលើដែនអាកាសរបស់ប្រទេសប៉ូឡូញដោយយានដ្រូនរបស់រុស្ស៊ីក្នុងខែនេះ និងការមើលឃើញយានដ្រូនជាច្រើនគ្រឿងរួមទាំងមួយគ្រឿងដែលបានបង្ខំឱ្យបិទអាកាសយានដ្ឋាន Copenhagen រយៈពេលជាច្រើនម៉ោង បានបង្កើនការព្រួយបារម្ភអំពីការការពាររបស់ណាតូនៅស្លាបខាងកើតរបស់ខ្លួន។ ការបំពានដែនអាកាស ក៏បានបង្កើនការព្រួយបារម្ភអំពីភាពងាយរងគ្រោះនៃរោងចក្រថាមពលនៅក្នុងតំបន់ ហើយប្រទេសប៉ូឡូញ លីទុយអានី អេស្តូនី និងប្រទេសឡាតវី បានរៀបចំផែនការដើម្បីការពារបណ្តាញអគ្គិសនីរបស់ខ្លួន ដែលបច្ចុប្បន្ននេះពួកគេចាត់ទុកថាជាបញ្ហាបន្ទាន់។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ប្រតិបត្តិករបណ្តាញអគ្គិសនីប្រទេសប៉ូឡូញ និងលីទុយអានី បានផ្តល់ព័ត៌មានលម្អិតដែលពុំបានបង្ហាញផែនការកាលពីពេលមុន រួមមានទាំងការសាងសង់លេណដ្ឋានដល់ស្ថានីយចែកចាយបន្តឬផ្នែកសំខាន់ៗនៃស្ថានីយចែកចាយបន្ត ការប្រើប្រាស់សំណាញ់ប្រឆាំងយានដ្រូន ដើម្បីគ្របដណ្តប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការស្តុកទុកនូវសមាសធាតុដែលពិបាកនឹងជំនួស។ ប៉ុន្មានថ្ងៃបន្ទាប់ពីយានដ្រូនរបស់រុស្ស៊ីត្រូវបានបាញ់ទម្លាក់ក្នុងដែនអាកាសប៉ូឡូញដោយយន្តហោះរបស់ណាតូ ប្រទេសប៉ូឡូញនិងរដ្ឋបាល់ទិកទាំងបី បានបញ្ជូនបណ្តាញផែនការសន្តិសុខមានតម្លៃ៣៨២លានអឺរ៉ូ (៤៤៧លានដុល្លារ) ទៅកាន់សហភាពអឺរ៉ុប ហើយបានស្នើសុំឱ្យផ្តល់ហិរញ្ញប្បទានចំនួនពាក់កណ្តាលនៃចំនួននេះ។

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm