ចិន បញ្ចេញវិធានការហិរញ្ញប្បទានតម្លៃ ៧០ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគ

2025/09/30 08:19:26 pm        122

ទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋ បាននិយាយកាលពីថ្ងៃចន្ទ (២៩ កញ្ញា) ថា ប្រទេសចិន នឹងដាក់ពង្រាយវិធានការហិរញ្ញវត្ថុផ្អែកលើគោលនយោបាយ ដែលមានតម្លៃ ៥០០ពាន់លានយ័ន (៧០,២៥ ពាន់លានដុល្លារអាមេរិក) ដើម្បីពន្លឿនគម្រោងវិនិយោគ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេស។

លោកស្រី Li Chao អ្នកនាំពាក្យគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ចិន បាននិយាយថា អាជ្ញាធរកំពុងប្រើប្រាស់ឧបករណ៍ហិរញ្ញប្បទានថ្មី ដើម្បីបង្កើនសេវាកម្មហិរញ្ញវត្ថុ និងការវិនិយោគប្រកបដោយប្រសិទ្ធភាព។ លោកស្រី Li ប្រាប់សន្និសីទសារព័ត៌មានមួយថា "ក្រុមការងារកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីបែងចែកថវិកាភ្លាមៗពីវិធានការហិរញ្ញវត្ថុផ្អែកលើគោលនយោបាយថ្មីទាំងនេះទៅកាន់គម្រោងជាក់លាក់"។

លោក Ting Lu ប្រធានសេដ្ឋវិទូចិនប្រចាំក្រុមហ៊ុន Nomura បាននិយាយក្នុងកំណត់ត្រាស្រាវជ្រាវមួយនៅថ្ងៃអង្គារនេះថា មូលនិធិថ្មីដែលអាចមកពីធនាគារកណ្តាល ឬទីផ្សារមូលបត្របំណុលនោះ អាចបង្កើនរហូតដល់ ៥សែនកោដិយ័ន ក្នុងប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែផលជះជាក់ស្តែងអាចមានទំហំតូច និងយឺតជាងមុន ដោយសារក្ដីបារម្ភពីបំណុលក្នុងស្រុក។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មូលនិធិនេះនឹងត្រូវប្រើប្រាស់ជាដើមទុនសាបព្រួសគ្រាប់ពូជសម្រាប់គម្រោងក្នុងវិស័យនានា រួមមានសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត AI សេដ្ឋកិច្ចកំពុងរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ ការដឹកជញ្ជូន និងភស្តុភារជាដើម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm