អាមេរិក​គ្រោង​ដាក់ពង្រាយ​ទ័ព​បន្ថែមទៀត​ទៅកាន់​អឺរ៉ុប​ខាងកើត​លើសពី ៨.៥០០​នាក់​

2022/02/01 05:29:09 pm        668

សហរដ្ឋអាមេរិក៖ ​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ (៣១ មករា​) ថា ខ្លួន​កំពុង​ពិភាក្សា​យ៉ាងសកម្ម​ជាមួយសម្ព័ន្ធមិត្ត​អឺរ៉ុប​ខាងកើត អំពី​ការដាក់​ពង្រាយ​ទ័ព​របស់​សហរដ្ឋអាមេរិក​ទៅកាន់​ផ្នែក​ខាងកើត នៃសន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ​ឬ​អង្គការ​ណា​តូ ខណៈ​ទីក្រុង​វ៉ាស៊ីន​តោន​បោះជំហាន​ទៅមុខ​ ដើម្បីធានា​ឡើងវិញ​នូវ​ភាពច្របូកច្របល់​របស់​សម្ព័ន្ធមិត្ត​ណា​តូ លើ​បញ្ហា​ប្រឈម​ចំពោះមុខ​នៃ​ការបង្កើនកងកម្លាំង​យោធា​រុស្ស៊ី​នៅ​ជិត​អ៊ុយ​ក្រែ​ន​។

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ការសម្រេចចិត្ត​ណាមួយ​លើ​ចលនា​ទ័ព​ថ្មី ​នឹង​ដាច់ដោយឡែក​ពី​កងកម្លាំង​ចំនួន ៨.៥០០​នាក់​នៅសហរដ្ឋអាមេរិកដែល​ត្រូវ​បាន​ដាក់​ត្រៀម​កាលពី​សប្តាហ៍​មុន ដើម្បីពង្រឹងកម្លាំង​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​របស់​អង្គការ​ណា​តូ ដោយ​បន្ថែមសកម្មភាព​នេះ​ឆ្លើយតប​ទៅនឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ស្ដីពី​ការ​ចល័ត​កងកម្លាំង​ដ៏​សំខាន់នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ទៅកាន់​អឺរ៉ុប​ខាងកើត​។ ​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណលោក John Kirby បាន​និយាយថា កងទ័ព​ដែល​លោក Biden បាន​សំដៅ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន អាច​នឹងត្រូវ​បានដាក់​ពង្រាយ​ឡើងវិញ​ពី​ក្នុង​ទ្វីបអឺរ៉ុប​។​

​លោក​ Kirby បាន​និយាយថា "​យើង​កំពុង​ឆ្លងកាត់​ការងារ​យ៉ាង​ម៉ត់ចត់​ក្នុងការ​ផ្តល់​ជម្រើស សម្រាប់​អគ្គមេបញ្ជាការ​កងទ័ព ប្រសិនបើ​លោក​សម្រេចចិត្ត​ធ្វើ​បែប​នោះ ...នៅក្នុង​ការពិគ្រោះយោបល់​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​សម្ព័ន្ធមិត្ត​។​ ​ដោយឡែកកាលពី​សប្ដាហ៍​មុន យោធា​អាមេរិក​បានដាក់​ទាហាន​ប្រមាណ ៨,៥០០នាក់នៅក្នុង​សហរដ្ឋអាមេរិក​ឲ្យ​ត្រៀមលក្ខណៈ​ក្នុងការ​បញ្ជូន​ទៅកាន់​អឺរ៉ុប ដែលជា​ការបំពេញបន្ថែម​នូវកម្លាំង​ឆ្លើយតប​រហ័ស​របស់​ណា​តូ​ ប្រសិនបើ​មានការ​អំពាវនាវ​ពី​សម្ព័ន្ធមិត្ត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm