រដ្ឋាករទឹកភ្នំពេញចុះហត្ថលេខាសាងសង់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកភូមិព្រែក មានទឹកប្រាក់ ៤៣ លានដុល្លារ

2025/09/30 09:09:04 pm        409

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ដំណើរការថែទាំ និង​ការ​បណ្តុះ​បណ្តាល​គម្រោងពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ទឹកភូមិព្រែកបន្ថែម មានទំហំទឹកប្រាក់ប្រមាណ ៤៣ លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដើម្បីបង្កើន ការ​ចែក​ចាយ​ទឹក​ស្អាត​នៅ​រាជ​ធានីភ្នំពេញ។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ លើកឡើងនៅក្នុង ពិធីចុះអត្ថលេខាលើកិច្ចសន្យាសាងសង់ ដំណើរការថែទាំ និង​បណ្តុះ​បណ្តាល​នៃគម្រោងពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹក ស្អាតភូមិព្រែក ដែល​សមត្ថភាព​ប្រព្រឹត្តិកម្មទឹកស្អាតសរុប ៤៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ក្រោមហិរញ្ញប្បទាន​ឥត​សំណង​របស់រាជរដ្ឋាភិ បាលជប៉ុន មានការអញ្ជើញចូលរួម ឯកឧត្តម ឯក ស៊ុនចាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករ- ទឹកស្វយ័តក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ ប្តេជ្ញាពង្រីកសមត្ថភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និង​ស្ថិរភាព​សម្រាប់​ប្រជា​ពលរដ្ឋគ្រប់រូប។ ជាក់ស្តែងគម្រោងនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយនៃផែនការមេទីបី របស់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (២០២១-២០៣០) ដែលបានបង្កើតឡើង ដោយមាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេសដ៏មានតម្លៃ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ គម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកភូមិព្រែកនេះ ក្រោមភាពជាដៃគូជាមួយ KUBOTA និង CTII Consortium ដើម្បីជំរុញការបង្កើន ការចែកចាយទឹកស្អាតដែល អា​ច​ទុក​ចិត្ត​បា​ននៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​។

ឯកឧត្តម បន្តឱ្យដឹងថា ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកភូមិព្រែកនេះ មានទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ ​៤២ លានដុល្លារ ជា ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងនោះ​សម្រាប់​ការងារ​សាង​សង់មានទឹកប្រាក់ ៣០.៧ លានដុល្លារ និងគម្រោងអ្នក ម៉ៅការ និងថែទាំ មាន​ទឹក​ប្រាក់​ជាង​ ១១ លានដុល្លារ គម្រោងសាងសង់នេះ មានរយៈពេល ៣៦ ខែ នឹងគ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ២០២៨ ដោយមានវិសាលភាពរួមមាន៖ ការសាងសង់អាងស្តុកទឹក ដែល​មាន​សមត្ថភាព​ផលិត​ទឹក​បានជាង ៤៧ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ, គម្រោងសាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​ច្រើន​ជាន់​ មានសមត្ថភាពផលិតទឹកបាន ៤៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ, និងប្រព័ន្ធ បញ្ជូន​ទឹក​ដែល​បាន​កែ​ច្នៃ Main DN ១ពាន់មីលីម៉ែត្រ ដើម្បីភ្ជាប់ជាមួយ Transmission Main ដែល​មាន​ស្រាប់​របស់​រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ។

ឯកឧត្តម ឡុង ណារ៉ូ លើកឡើងឱ្យដឹងថា ជុំវិញការងារផ្គត់ផ្គង់ទឹកស្អាត, បច្ចុប្បន្ន​រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ ផលិត ទឹកស្អាតបានប្រមាណជាង ៨៥ ម៉ឺន លើសមត្ថ​ភាព​ផលិត​សរុប​ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ ក្នុងនោះចាប់ពីពេលនេះ រហូតដល់ ឆ្នាំ២០២៧ ក្រោយ​ពី​រោង​ចក្រ​ប្រព្រឹត្ត​កម្មបាក់ខែងជំហានទី៣ ដាក់ឱ្យដំណើរការ, រដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ​នឹង​បាន​បង្កើន​ សមត្ថភាពបន្ថែមទៀត លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ជាក់ស្តែង​ទាក់​ទង់​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នេះ រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ បានពង្រីកទៅតាមផែនការរបស់ខ្លួន បច្ចុប្បន្ន​បាន​រុញ​ទៅ​កាន់តំបន់ជាយក្រុងប៉ែកខាងលិច និងខាងត្បូងទីក្រុងភ្នំពេញដែល នៅសេសសល់ ដើម្បី​ជំ​រុញឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm