Honda នឹង​មក​ដឹកនាំ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ផ្ទាល់ក្នុងការ​ប្រកួត AFF U23 Championship 2022

2022/02/01 05:35:46 pm        142

​បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងចូលរួម​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា នៅក្នុង​យុទ្ធនា​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ២៣​ឆ្នាំ AFF U23 Championship 2022 នៅ​កម្ពុជាចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ឆាប់ៗ​ខាងមុខនេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។​

​ក្នុងនាម​ម្ចាស់ផ្ទះ កម្ពុជា​ទើប​បង្ហាញ​បញ្ជី​ឈ្មោះ​បឋម​របស់​ក្រុម​គោព្រៃ​ជំទង់កាលពី​ម្សិលមិញ ដែលមាន​សមាជិក​សរុប ៧៤​នាក់ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​តេស្ដ​ដំណាក់កាល​ទី​១ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខាងមុខដើម្បី​ចម្រាញ់​កីឡាករ​ឆ្នើមៗត្រៀម​ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្នុង​ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​នេះ។​ ​គួរ​ដឹងថា ពានរង្វាន់ AFF U23 Championship 2022 នៅ​រាជធានី​ភ្នំពេញនឹង​ចាប់ផ្ដើម​ការប្រកួត​នា​ពាក់​កណ្ដាលខែ​នេះនឹង​ប្រើប្រាស់​ទីលាន​ចំនួន ២ សម្រាប់ធ្វើ​ការប្រកួតរួមមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​នស៍ ខណៈ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះទទួលបាន​សិទ្ធ​ផ្សាយ​ផ្ទាល​ផ្ដាច់មុខ​ដោយ​ស្ថានីយ៍ទូរទស្សន៍ BTV-News។​ ​សម្រាប់​ការប្រកួត​នេះដែរគឺមាន ១១​ប្រទេស​ចូលរួម និង​បែងចែក​ជា ៣​ពូ​លដោយ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាស្ថិតក្នុង​ពូ​ល A ជាមួយ​ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​ព្រុយ​ណេ។ រីឯ​ពូ​ល B មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ឡាវ ខណៈ​ពូ​ល C មាន​ថៃ វៀតណាម និង​សិង្ហ​បុរី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm