សេតវិមាន៖ អ៊ីស្រាអែល អាមេរិក និងកាតា គ្រោងនឹងបង្កើតយន្តការសម្របសម្រួលត្រីភាគី

2025/09/30 09:48:04 pm        160

សេវាសារព័ត៌មានរបស់សេតវិមាន បាននិយាយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងសមភាគីកាតារបស់លោក គឺលោក Mohammed bin Abdulrahman Al Thani បានទទួលយកសំណើរបស់មេដឹកនាំសហរដ្ឋអាមេរិក ដើម្បីបង្កើតយន្តការត្រីភាគីសម្រាប់ការសម្របសម្រួល និងដោះស្រាយជម្លោះ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មេដឹកនាំទំាងអស់ បានទទួលយកសំណើរបស់ប្រធានាធិបតីក្នុងការបង្កើតយន្តការត្រីភាគី ដើម្បីបង្កើនការសម្របសម្រួល កែលម្អទំនាក់ទំនង ដោះស្រាយសេចក្តីទុក្ខព្រួយទៅវិញទៅមក និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់គំរាមកំហែង។ពួកគេបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេ ក្នុងការធ្វើការរួមគ្នាប្រកបដោយការស្ថាបនា និងជម្រះការយល់ច្រឡំ ខណៈពេលដែលការកសាងទំនាក់ទំនងដ៏យូរអង្វែង ដែលប្រទេសទាំងពីរ មានជាមួយសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍ក៏បញ្ជាក់ផងដែរថា លោក ណេតាន់យ៉ាហ៊ូ (Netanyahu) បានសុំការអភ័យទោស ចំពោះការរំលោភលើអធិបតេយ្យភាពរបស់កាតា ដោយវាយប្រហារលើមេដឹកនាំចលនាសកម្មប្រយុទ្ធឡេស្ទីនហាម៉ាស នៅទីក្រុងដូហា កាលពីថ្ងៃទី ០៩ ខែកញ្ញា ហើយបានសម្តែងការសោកស្តាយចំពោះការស្លាប់របស់ មន្ត្រីសន្តិសុខកាតាដែលបណ្តាលមកពីការវាយប្រហារ។ លោកបានធានាថា ក្រៅពីឧប្បត្តិហេតុបែបនេះ នឹងមិនមានអ្វីកើតឡើងទៀតទេ។

កាលពីថ្ងៃទី ០៩ ខែកញ្ញា អ៊ីស្រាអែលបានកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស នៅទីក្រុងដូហា។ ចលនាប៉ាឡេស្ទីននេះ បាននិយាយថា មនុស្ស ៦នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានកូនប្រុសរបស់លោក Khalil al-Hayya មេដឹកនាំនៅតំបន់ហ្កាហ្សាស្ទ្រីប និងមន្ត្រីសន្តិសុខកាតាម្នាក់ផងដែរ។ របាយការណ៍អំពីការស្លាប់របស់សមាជិកជាន់ខ្ពស់ហាម៉ាស ៥នាក់ មិនត្រូវបានគេបញ្ជាក់ទេ រហូតមកដល់ពេលនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm