ឯកអគ្គរដ្ឋទូតទីម័រចាត់ទុកកម្ពុជាជាមិត្តដ៏ស្មោះត្រង់ និងបានអរគុណកម្ពុជាដែល​បាន​ជួយ​ដល់​ទីម័រ

2025/09/30 09:57:20 pm        382

ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកម៉ាកូស ដូស រ៉េហ្ស ដា ខូល​តា ​បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងកម្ពុជា​ដែល​បាន​ជួយ​គំាទ្រ​ដល់​ប្រទេស​ទីម័រ​ខាង​កើត​បានចូលជាសមាជិកទី១១របស់អាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខនេះ ហើយ​លោក​បាន​ចាត់ទុកកម្ពុជា ជាមិត្តស្មោះត្រង់ និងបានជួយទីម័រខណៈប្រទេសទីម័រជួបការលំបាក។

 ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា លោក តម ម៉ាកូស ដូស រ៉េហ្សដា ខូលតា បានគូសបញ្ជាក់ថាចំណងមិត្តភាពប្រទេសទំាងពីរ(កម្ពុជា-ទីម័រ)បានរីកចម្រើនជាលំដាប់ ខណៈថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅទីម័រកាលពីខែឧសភាកន្លងមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំឡើង។

នៅចំពោះមុខសម្តេចប្រធានរដ្ឋសភា លោកទូតក៏បានសន្យាថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នឹងខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាមួយគ្នានោះលោកក៏បានឆ្លៀតឱកាស ថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតបានមកសិក្សានៅកម្ពុជា។ មួយវិញទៀត ក្នុងនាមជាសមាជិកថ្មីរបស់អាស៊ាន ទីម័រខាងកើតនឹងខិតខំបំពេញតួនាទីខ្លំាងក្លាជាទីបំផុត រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជា រួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ចីរភាព និងវិបុលភាពជាដើម។

 ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោកម៉ាកូស ដូស រ៉េហ្ស ដា ខូលតា ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតរបស់ប្រទេសទីម័រខាងកើតប្រចាំនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជា និងទីម័រ គឺជាមិត្តដ៏ជិតស្និទ្ធ និងជាដៃគូប្រកបដោយទំនុកចិត្ត ដោយប្រទេសទំាងពីរមានបទពិសោធន៍ស្រដៀងគ្នា និងធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាមដូចគ្នា។ សម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកផងដែរថា កាលពី ឆ្នាំ២០២២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដែលកាលនោះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដោយបានអនុម័តនូវកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ការចូលជាសមាជិកភាពពេញលេញរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន។

នៅក្នុងកិច្ចជំនួបនោះសម្តេចរដ្ឋសភាធិការធិបតី ក៏បានលើកឡើងអំពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាផងដែរ ដោយសម្តេចរដ្ឋសភាធិបតី បានប្រាប់ទៅលោកឯកអគ្គរដ្ឋទូតថា កម្ពុជាបានអនុវត្តមធ្យោបាយនៃដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី ដោយផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ។ ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រជាជាតិទាំងពីរគឺចាំបាច់ក្នុងការឆ្ពោះទៅរកការស្ដារឡើងវិញនូវសន្តិភាព និងប្រក្រតីភាព។ កម្ពុជាជំរុញឱ្យមានការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់រហ័ស៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm