មេដឹកនាំទួរគីសរសើរកិច្ចប្រឹងប្រែងរបស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា ក្រោយមានកិច្ចព្រមព្រៀង

2025/09/30 10:34:34 pm        271

ប្រធានាធិបតីទួរគី លោក Tayyip Erdogan នៅថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) នេះ បានពោលសរសើរដល់ «កិច្ចប្រឹងប្រែង និងភាពជាអ្នកដឹកនាំ» របស់លោក Donald Trump ដែលស្វះស្វែងបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិកបានធានាឲ្យមានការគាំទ្រពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សម្រាប់សំណើសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក។

បន្ទាប់ពីមានកិច្ចពិភាក្សា រវាងលោក Trump និងលោក Netanyahu នៅទីក្រុងវ៉ាស៊ីនតោន សេតវិមានបានចេញផ្សាយផែនការចំនួន ២០ចំណុច ដែលនឹងឃើញមានបទឈប់បាញ់ភ្លាមៗ ការដោះដូរចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស ជាមួយអ្នកទោសប៉ាឡេស្ទីនដែលជាប់ឃុំនៅអ៊ីស្រាអែល ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងរដ្ឋាភិបាលអន្តរកាលដឹកនាំដោយស្ថាប័នអន្តរជាតិមួយ។ តែយ៉ាងណាក្ដី គេមិនទាន់ច្បាស់ទេថា តើក្រុមហាម៉ាសនឹងទទួលយកកិច្ចព្រមព្រៀងនេះដែរ ឬយ៉ាងណា។

លោក Erdogan ដែលបានជួបលោក Trump នៅសេតវិមានជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំកាលពីសប្តាហ៍មុន បាននិយាយថា៖ «ខ្ញុំសូមសរសើរដល់កិច្ចប្រឹងប្រែង និងភាពជាអ្នកដឹកនាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលធ្វើឡើងក្នុងគោលបំណងបញ្ឈប់ការបង្ហូរឈាម នៅតំបន់ហ្កាហ្សា និងសម្រេចបានបទឈប់បាញ់»។

ហើយមេដឹកនាំទួរគីរូបនេះបានរៀបរាប់បន្ថែមនៅលើបណ្ដាញសង្គម X ថា ប្រទេសទួរគីនឹងបន្តចូលរួមចំណែកក្នុងដំណើរការនេះ `ក្នុងគោលបំណងបង្កើតសន្តិភាពដ៏យុត្តិធម៍ និងយូរអង្វែងដែលអាចទទួលយកបាន សម្រាប់គ្រប់ភាគីទាំងអស់»។

គួរបញ្ជាក់ថា ប្រទេសទួរគីគឺជាអ្នករិះគន់ដោយឥតសំចៃ ចំពោះការវាយលុករយៈពេល ២ឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលប្រទេសនេះចាត់ទុកថា ជា «អំពើប្រល័យពូជសាសន៍»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm