កម្ពស់ទឹកទន្លេមេគង្គហក់ឡើងជាថ្មី អាជ្ញាធរ​ខេត្តកំពង់ចាម​​ឱ្យ​ពលរដ្ឋ​តាមដងទន្លេបង្កើនការប្រុងប្រយ័ត្ន

2025/09/30 10:38:49 pm        647

កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម​បានជំរុញឲ្យ​អាជ្ញាធរ​នៅមូលដ្ឋាន​ជាពិសេសតាមដងទន្លេ​ ណែនាំ​ដល់ពលរដ្ឋ​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈ​ទឹកទន្លេមេគង្គ​បន្តហក់ឡើង​សារជាថ្មី​។

យោងតាមរបាយការណ៍កម្ពស់ទឹក ពីមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម​ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២៥នេះ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់១៤.១០ម៉ែត្រ​ បើធៀបថ្ងៃដដែរ​ ឆ្នាំមុន​កម្ពស់​ទឹកទន្លេមេគង្គកំពង់ចាម​ មានកម្ពស់ត្រឹមតែ១៣.៤៨ម៉ែត្រ​ ហើយកម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នសម្រាប់ខេត្តកំពង់ចាម-ត្បូង​ឃ្មុំ​ គឺកម្ពស់១៥.២០សង់ទីម៉ែត្រ​ ។ លោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម​ បានឲ្យដឹងដែរថា​ កម្ពស់ទឹកទន្លេឡើងនៅពេលនេះ​ កំពុងបានលូនចូលទៅតំបន់វាលទំនាបហេីយ​ ពោលគឺបច្ចប្បន្ន​ លូនចូលដល់ព្រែក​ចំនួន៣៨កន្លែង​ ខណៈ​ព្រែកទាំងអស់នៅទូទាំងខេត្តមាន៤១កន្លែងនិងទឹកទន្លេតូច​ ក្នុងស្រុកកោះសូទិន​ និងស្រុកកំពង់សៀម​ បានហូរកាត់ដាច់ផ្លូវបេតុងមួយកន្លែងនៅឃុំកោះសូទិន ដែលប្រជាពលរដ្ឋ​​នៅតំបន់នោះត្រូវឆ្លងតាម​ ទូកចម្លង​ ឬកាណូត​ឆ្លងពីត្រើយម្ខាងទៅម្ខាងជំនួសវិញ។

ទន្ទឹមនឹងនេះដែរ​ រដ្ឋបាល​ខេត្តកំពង់ចាម​ ណែនាំ​ឲ្យអាជ្ញាធរមូលដ្ឋាន​ឲ្យយកចិត្តទុកដាក់តាមដាន​ពីស្ថានភាពទឹកជំនន់​ ដែលបង្កឲ្យលិចលំនៅដ្ឋានរបស់ពលរដ្ឋ​ និងត្រៀមរៀបចំទីទួលសុត្ថិភាព​ ជាពិសេសនោះ​រដ្ឋបាលខេត្ត​ ក៍បានឲ្យក្រុមគ្រូពេទ្យត្រៀមថ្នាំសង្កូវ ក៍ដូចផ្សព្វផ្សាយ​ ណែនាំបន្ថែមឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រឈមរងគ្រោះដោយទឹកជំនន់ជន់ត្រូវបង្កើនការយកចិត្តទុកដាក់មើលថែរទាំសុខភាព​ អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ​ ដើម្បីជៀសឆ្ងាយពីការឆ្លងជំងឺទាំងឡាយ៕ ដោយ ៖ សីហា



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm