ក្រុមតាលីបង់បានបិទបណ្ដាញទំនាក់ទំនង នៅទូទាំងអាហ្វហ្គានីស្ថាន

2025/09/30 11:18:28 pm        259

អាជ្ញាធរតាលីបង់កាលពីថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) បានបិទបណ្ដាញទំនាក់ទំនងទូទាំងប្រទេស ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមនេះបានចាប់ផ្តើមកាត់ផ្តាច់ការតភ្ជាប់ខ្សែកាបអុបទិក ជាចំណាត់ការដែលត្រូវបានធ្វើឡើងដើម្បីការពារនូវអ្វីដែលត្រូវបានចាត់ទុកថា «អំពើអសីលធម៌»។

ដំណើរការប្រព័ន្ធអ៊ីនធឺណិតកំពុងប្រព្រឹត្តទៅតិចជាង ១ភាគរយនៃកម្រិតធម្មតា។ នេះបើតាមការឲ្យដឹងពីស្ថាប័នតាមដានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត Netblocks ដែលបានហៅការបិទនេះថា ជា «ការដាច់យ៉ាងទូលំទូលាយ ឬទាំងស្រុងតែម្ដង»។ នៅប៉ុន្មាននាទីមុនដំណើរការផ្ដាច់នោះកើតឡើង មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់សារព័ត៌មានថា ការបិទនឹងបន្ត «រហូតដល់មានការជូនដំណឹងបន្ថែម»។

មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «វា (បណ្ដាញ) នឹងត្រូវបានកាត់ផ្ដាច់ ដោយវានឹងកើតឡើងបន្តិចម្តងៗ នៅយប់នេះ។ មានសសរទូរគមនាគមន៍ពី ៨.០០០ ទៅ ៩.០០០ដើម ហើយវានឹងត្រូវបានផ្ដាច់។ មិនមានមធ្យោបាយ ឬប្រព័ន្ធផ្សេងទៀត ដើម្បីធ្វើទំនាក់ទំនងនោះទេ។ វិស័យធនាគារ គយ អ្វីៗទាំងអស់នៅទូទាំងប្រទេស នឹងរងផលប៉ះពាល់»។

គួរបញ្ជាក់ថា អាជ្ញាធរតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមការបង្រ្កាបការចូលទៅប្រើប្រាស់ នៅដើមខែនេះ ដោយបានបិទប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនយ៉ាងមានប្រសិទ្ធភាព ក្នុងតំបន់មួយចំនួន។ កាលពីថ្ងៃទី១៦ ខែកញ្ញា អ្នកនាំពាក្យខេត្ត Balkh លោក Attaullah Zaid បានប្រាប់ថា ប្រព័ន្ធអ៊ីនធឺណិតខ្សែកាបអុបទិក ត្រូវបានហាមឃាត់ទាំងស្រុង នៅក្នុងខេត្តភាគខាងជើងមួយនេះ តាមបញ្ជារបស់មេដឹកនាំតាលីបង់។

នៅឆ្នាំ២០២៤ ទីក្រុងកាប៊ុលបានយកបណ្តាញខ្សែកាបអុបទិកប្រវែង ៩.៣៥០គីឡូម៉ែត្រ ដែលភាគច្រើនត្រូវបានសាងសង់ដោយអតីតរដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិក ជា «អាទិភាព» ដើម្បីនាំប្រទេសនេះខិតទៅជិតពិភពលោកទាំងមូល ហើយជួយឲ្យខ្លួនចេញពីភាពក្រីក្រ។ តែតាំងពីឡើងកាន់អំណាចមក ក្រុមតាលីបង់បានបង្កើតការរឹតបន្តឹងជាច្រើន ស្របតាមច្បាប់វិន័យរបស់សាសនាឥស្លាម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        94
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        132
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm