សមាជិក​សភា​អង់គ្លេស​ថា ពិធីជប់លៀង​អំឡុង​បិទ​ខ្ទប់​នៅ​វិមាន​នាយករដ្ឋមន្ត្រី​បង្ហាញ​ពី​ការ​បរាជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​លោក​ Boris Johnson

2022/02/01 06:13:51 pm        585

​អង់គ្លេស៖ យោង​តាម​របាយការណ៍​បឋម​បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ ពិធីជប់លៀង​នានា​ដែល​បាន​រៀប​ចំនៅ​ឯ​វិមាន​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson អំឡុង​ការ​បិទ​ខ្ទប់​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 បង្ហាញ​ពី​ការ​បរា​ជ័យ​ក្នុង​ការដឹកនាំ​ប្រទេស ​និង​ការវិនិច្ឆ័យ ហើយ​ពិធីជប់លៀង​មួយ​ចំនួន​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀប​ចំ​ឡើយ​។

​មន្ត្រី​ស៊ីវិល​ជាន់ខ្ពស់លោកស្រី Sue Gray ត្រូវ​បាន​តែង​តាំង​ឲ្យ​ទទួលបន្ទុក​ក្នុង​ការ​ស៊ើបអង្កេត​ ការ​ជួបជុំ​ជា​រឿងអាស្រូវ​ដែល​គេ​ហៅថា “Party-Gate” នៅ​វិមាន​នាយករដ្ឋមន្ត្រី​អំឡុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​អនុវត្តន៍​វិធានការ​រឹតត្បិត​យ៉ាង​តឹងរ៉ឹង លើ​សកម្មភាព​ប្រមូលផ្ដុំ​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​។ មានតែ​ផ្នែក​ខ្លះ​នៃរបាយការណ៍​របស់​លោក​ស្រី Gray​ ប៉ុណ្ណោះ​ដែល​បាន​ចេញផ្សាយដោយសារ​ការស៊ើបអង្កេត​ របស់​អង្គភាព​អនុវត្តន៍​ច្បាប់​នៅតែ​បន្ត​ធ្វើ​នៅឡើយលើ​ព្រឹត្តិការណ៍​ចំនួន ១២​ ក្នុងចំណោម​ព្រឹត្តិការណ៍​ចំនួន​ ១៦។

​នៅ​ក្នុង​គំហើញ​របស់​លោក​ស្រី Gray លោកស្រី​បាន​បញ្ជាក់​ថា នគរបាល​ក្រុង​ឡុង​ដ៍​កំពុង​ស៊ើប​អង្កេត​លើ​ព្រឹត្តិការណ៍​ចំនួន​ ១២ នៅ​ពេល​វេលា​ខុស​ពី​គ្នា​ចំនួន ​៨ ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ​បាន​បំពាន​ច្បាប់​ទប់ស្កាត់​ការ​ឆ្លង​រា​ល​ដាល​វីរុស Covid-19។ ព្រឹត្តិការណ៍​ទាំងនោះ​បូករួម​ទាំង​ពិធី​ជប់​លៀង ​"bring your own booze" កាលពី​ថ្ងៃទី២០​ ​ខែ​ឧសភា ឆ្នាំ​២០២០ នៅ​សួន​វិមាន​នាយករដ្ឋមន្ត្រី ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​សុំ​អភ័យទោស​ចំពោះ​ការចូលរួម​នោះ និង​កម្មវិធី​ជប់​លៀង​ខួប​កំណើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កាលពី​ថ្ងៃ​ទី១៩​ ខែ​មិថុនា ឆ្នាំ២០២០​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        278
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        320
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        300

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm