វិមានក្រឹមឡាំងសង្ឃឹមថា ផែនការសន្តិភាពហ្កាហ្សារបស់លោក Trumpនឹងត្រូវអនុវត្ត

2025/10/01 12:50:53 am        68

វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថា ពួកគេសង្ឃឹមថា ផែនការសន្តិភាពហ្កាហ្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងត្រូវអនុវត្ត ហើយនិងនាំសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ។

កាលពីថ្ងៃចន្ទម្សិលមិញ លោក Trumpទទួលបានការគាំទ្រពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu សម្រាប់សំណើសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ឆ្នាំ នៅហ្កាហ្សា ប៉ុន្តែសំនួរបានលេចចេញជារូបរាង សួរថាតើក្រុមហាម៉ាសនឹងព្រមទទួលយកផែនការនេះដែរឬទេ ។

លោក Dmitry Peskovគឺជាអ្នកនាំពាក្យវិមានក្រឹមឡាំងនិយាយថា ពួកយើងពិតជាចង់ឲ្យផែនការរបស់លោក Trumpត្រូវបានអនុវត្ត ហើយពួកយើងសង្ឃឹមថា វានឹងជួយនាំព្រឹត្តការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ាឆ្ពោះទៅរកសន្តិភាព ។

លោកបន្តថា បើសិនជាអ្នកសួរថាតើសហព័ន្ធរុស្ស៊ីនឹងចូលរួមផែនការនេះឬ អត់ទេ វាអត់មានទេ ។ ពុំមានសញ្ញាណាមួយពីអាមេរិកពីរឿងនេះឡើយ ។ ពួកយើងរក្សាការប្រាស្រ័យទាក់ទងរបស់ពួកយើងជាមួយភាគីទាំងអស់នៅក្នុងជម្លោះនេះ ។

គួរឲ្យដឹងថា សេតវិមានបានបញ្ចេញឯកសារមាន ២០ចំណុចដែលអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់ ការដោះដូរចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំឃាំងដោយអ៊ីស្រាអែល ការដកទ័ពអ៊ីស្រាអែលតាមដំណាក់កាលចេញពីតំបន់ហ្កាហ្សា ការរំសាយអាវុធក្រុមហាម៉ាស និងការបង្កើតរដ្ឋាភិបាលអន្តរកាលដឹកនាំដោយស្ថាប័នអន្តរជាតិ ។

គេនៅពុំទាន់ច្បាស់ភ្លាមៗនោះទេថាតើរដ្ឋបាលលោក Trump និងអ៊ីស្រាអែល បានដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេរួចហើយឬនៅ រួមទាំងលទ្ធភាពនៃអនាគតរដ្ឋប៉ាឡេស្ទីនដែលលោក Netanyahu បានបដិសេធន៍ចោលយ៉ាងខ្លាំងក្លា ហើយនិងតួនាទីណាមួយសម្រាប់អាជ្ញាធរប៉ាឡេស្ទីនក្នុងអភិបាលកិច្ចក្រោយសង្រ្គាមនៅដែនដីបិទច្រកមួយនេះ ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm       
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        19
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm