ផ្លូវជាច្រើនខ្សែនៅខេត្តស្វាយរៀងត្រូវបានជួសជុលកែលម្អឡើងវិញដើម្បីសម្រួលការប្រើប្រាស់របស់ពលរដ្ឋ

2025/10/01 12:51:17 am        518

ស្វាយរៀង ៖ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវលំជនបទក្រាលកៅស៊ូប្រភេទ DBST ក្រាលថ្មបំបែក ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង ត្រូវបានធ្វើការជួសជុលកែលម្អឡើងវិញ ក្រោយពីរងការខូចខាតដោយធម្មជាតិ និងប្រើ ប្រាស់ខុសបច្ចេកទេស ។

​លោក យន្ត រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង នៅថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានប្រាប់BTVថា អនុវត្តគោលនយោបាយកែលំអរប្រពន្ធ័គមនាគមន៍ នៅឆ្នាំ២០២៤ និង ឆ្នាំ២០២៥នេះ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង តាមរយៈក្រសួងសាធារណៈការនិងដឹកជញ្ជូន មន្ទីរ បានធ្វើការជួសជុល ផ្លូវជាច្រើនខ្សែ ដាក់អោយពលរដ្ឋប្រើប្រាស់ ខណៈដែលនៅតំបន់ខ្លះរដ្ឋបាលខេត្ត ស្រុក ក្រុង បាននឹងកំពុងតែស្ថាបនាផ្លូវប្រើប្រាស់ថវិកាមូលនិធិឃុំ/សង្កាត់ប្រចាំឆ្នាំ២០២៥ផងដែរ។

ជាក់ស្តែងក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ មន្ទីរបានធ្វើការជួសជុលផ្លូវខេត្តលេខ៣១៤ B ប្រភេទDBST បានប្រវែង១ពាន់ ៥៤៥ម៉ែត្រ ស្មើនិង៦៤% ផ្លូវខេត្តលេខ ៣១៧ A ប្រភេទល្បាយថ្ម បានប្រវែង៣ពាន់ ៧០០ម៉ែត្រ ស្មើនិង១០០% ផ្លូវខេត្តលេខ៣១៥ ប្រភេទ DBST បានប្រវែង ៣ពាន់១៥០ម៉ែត្រ ស្មើនិង៦២% ផ្លូវលេខ៣១៣១ ប្រភេទ DBST ប្រវែង២ពាន់ម៉ែត្រ ស្មើនិង៦១% និងជួសជុលផ្លូវលេខ១៣ និងផ្លូវលេខ៣១៧ ប្រភេទ ReseaI DBST បានប្រវែង១ម៉ឺន ២ពាន់ម៉ែត្រ ស្មើនិង៥៤% និងធ្វើការថែទាំជាប្រចាំក្នុងផែនការឆ្នាំ២០២៥លើផ្លូវជាតិនិងផ្លូវខេត្ត ក្រាលកៅស៊ូ និងដីល្បាយថ្ម បានប្រវែង៤សែន ៤ម៉ឺន៤ពាន់១២០ម៉ែត្រ ។

លោកបានបន្តថាក្រៅពីការងារជួសជុលផ្លូវ ក្រុមការងារបច្ចេកទេសមន្ទីរសហការជាមួយរដ្ឋបាលនៅ ក្នុងតំបន់បានចុះធ្វើការត្រួតពិនិត្យ ស្ថានភាពផ្លូវ បានចំនួន១៨ខ្សែ ប្រវែងជាង៤០០គីឡូម៉ែត្រ ដើម្បីវាយ តម្លៃ និងធ្វើផែនការគ្រោងថវិកា បន្តជួសជុលនិងស្ថាបនា នៅឆ្នាំបន្តបន្ទាប់ ៕

អត្ថបទ៖ ភា សារិត 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm