មេដឹកនាំវ៉េណេស៊ុយអេឡា ត្រៀមប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារការគំរាមរបស់អាមេរិក

2025/10/01 12:58:47 am        79

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាសដាក់រដ្ឋគ្រាអាសន្ន ដោយសារការគំរាម «លុកលុយ» ពីសំណាក់សហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហារបណ្ដាលឲ្យមានអ្នកស្លាប់ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកទៅលើទូកដែលសង្ស័យថា ជាការដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Maduro បាននិយាយថា៖ «ពេលនេះ ដំណើរការពិគ្រោះយោបល់បានចាប់ផ្តើម ដើម្បីប្រកាសគ្រាអាសន្នស្របតាមរដ្ឋធម្មនុញ្ញ និងការពារប្រជាជនរបស់យើង សន្តិភាព និងស្ថិរភាពរបស់យើង ប្រសិនបើប្រទេសវ៉េណេស៊ុយអេឡាត្រូវបានវាយប្រហារដោយចក្រភពអាមេរិក ដែលជាការវាយប្រហារដោយយោធា»។

នៅព្រឹកថ្ងៃដដែល អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បានប្រាប់អ្នកការទូតបរទេសថា លោក Maduro បានចុះហត្ថលេខាលើក្រឹត្យមួយដែលផ្តល់ឲ្យលោកនូវ «អំណាចពិសេស» ក្នុងនាមជាប្រមុខរដ្ឋ ដើម្បីចាត់វិធានការ លើវិស័យការពារជាតិ និងសន្តិសុខ ក្នុងករណីដែលសហរដ្ឋអាមេរិក «ហ៊ានវាយប្រហារមាតុភូមិរបស់យើង»។

តែយ៉ាងណាក្ដី ប្រភពរដ្ឋាភិបាលមួយ បានប្រាប់សារព័ត៌មានមួយថា លោក Maduro មិនទាន់បានចុះហត្ថលេខាលើឯកសារនេះនៅឡើយទេ។ ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពនោះបានបញ្ជាក់ថា៖ «អនុប្រធានាធិបតីបានបង្ហាញឯកសារ ដើម្បីបង្ហាញថា អ្វីៗបានត្រៀមរួចរាល់ហើយ ហើយថាប្រធានាធិបតីអាចចេញក្រឹត្យបានគ្រប់ពេល»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពង្រាយនាវាចម្បាំងចំនួន ៨គ្រឿង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅភាគខាងត្បូងតំបន់ការ៉ាអ៊ីប ជាផ្នែកមួយនៃផែនការដែលត្រូវបានថា ជាការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ប៉ុន្តែវាហាក់ដូចជាមានគោលបំណងជាពិសេសក្នុងការដាក់សម្ពាធលើលោក Maduro។ កងកម្លាំងសហរដ្ឋអាមេរិក បានបំផ្លាញទូកសង្ស័យដឹកគ្រឿងញៀនយ៉ាងតិចចំនួន ៨គ្រឿង នៅសមុទ្រការ៉ាអ៊ីប ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៤នាក់ស្លាប់៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm