លោក Zelenskyy៖ អ៊ុយក្រែនបញ្ជូនក្រុមប្រឆាំងយានដ្រូនទៅដាណឺម៉ាក

2025/10/01 02:53:36 am        68


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) នេះថា អ៊ុយក្រែនបានបញ្ជូនក្រុមអ្នកឯកទេសសង្គ្រាមប្រឆាំងយានដ្រូនទៅកាន់ប្រទេសដាណឺម៉ាក ដើម្បី «ធ្វើសមយុទ្ធ» ខណៈដែលទីក្រុង Copenhagen រៀបចំធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអឺរ៉ុប ស្របពេលមានការចោទប្រកាន់ថា មានការរំលោភដែនអាកាសនៅអឺរ៉ុប ពីសំណាក់រុស្ស៊ី។

ដោយឡែក នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ទាហានប៉ូឡូញក៏នឹងធ្វើដំណើរទៅកាន់ដាណឺម៉ាកផងដែរ ដើម្បីជួយធានាសន្តិសុខដល់កិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុប (EU) នាពេលខាងមុខ និងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប។

គួរបញ្ជាក់ថា ការប្រទះឃើញយានដ្រូនអាថ៌កំបាំង នៅទូទាំងប្រទេសដាណឺម៉ាក ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា បាននាំឲ្យមានការបិទអាកាសយានដ្ឋាន និងក្ដីកង្វល់ផ្នែកសន្តិសុខ នៅមុនកិច្ចប្រជុំ ដោយកំហុសត្រូវបានទម្លាក់ទៅទីក្រុងមូស្គូ ជាការចោទប្រកាន់ដែលត្រូវបានបដិសេធ។ ការរំលោភបំពាននេះ រួមមានទាំងការលុកលុយដ៏ធំពីយានដ្រូន នៅប៉ូឡូញ និងពីយន្តហោះចម្បាំងក្នុងដែនអាកាសរបស់អេស្តូនី។

អ៊ុយក្រែនបានប្រឈមនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី សម្រាប់សង្គ្រាមរយៈពេល ៣ឆ្នាំកន្លះដែលរុស្ស៊ីបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។

យ៉ាងណាក្ដី លោក Zelenskyy បានឲ្យដឹងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមថា «ក្រុមអ្នកឯកទេសរបស់យើង បានចាប់ផ្តើមបេសកកម្ម នៅក្នុងប្រទេសដាណឺម៉ាក ដើម្បីចែករំលែកបទពិសោធន៍របស់អ៊ុយក្រែន ក្នុងការប្រឆាំងនឹងយានដ្រូន» ដោយលោកបញ្ជាក់ថា ក្រុមនឹងចូលរួមក្នុងសមយុទ្ធរួមគ្នា ជាមួយសម្ព័ន្ធមិត្ត និងបានបន្ថែមថា «បទពិសោធន៍របស់អ៊ុយក្រែន គឺពាក់ព័ន្ធបំផុត នៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ»។

លោកបានប្រាប់ទៀតថា «ហើយវាច្បាស់ណាស់អ្នកជំនាញរបស់យើង អ្នកឯកទេសរបស់យើង និងបច្ចេកវិទ្យារបស់យើង ដែលអាចក្លាយជាធាតុសំខាន់នៃជញ្ជាំងការពារយានដ្រូនរបស់អឺរ៉ុប នាពេលអនាគត ជាគម្រោងខ្នាតធំដែលនឹងធានាសុវត្ថិភាពនៅលើផ្ទៃមេឃ»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        43
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm