យុវជនអ៊ីស្រាអែល ២នាក់ បានរងរបួសនៅថ្ងៃអង្គារនេះ នៅក្នុងហេតុការវាយប្រហារដោយបើករថយន្តបំបុក និងដេញចាក់ដោយកាំបិត នៅផ្លូវប្រសព្វ Al-Khader ស្ថិតតាមបណ្តោយផ្លូវហាយវ៉េលេខ ៦០ នៅភាគខាងត្បូងទីក្រុងហេ្សរុយសាឡឹម ។ ឧបទ្ទេវហេតុនេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ ជិតបញ្ជត្រួតពិនិត្យផ្លូវក្រោមដី ។
ភេរវករដែលត្រូវបានគេរាយការណ៍ថាគឺជាអ្នកស្រុកមកពីទីក្រុង Beit Fajar ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង បានបើករថយន្តរបស់លោកឆ្ពោះទៅកាន់កន្លែងឈររបស់ជនស៊ីវិលនៅលើចិញ្ចើមផ្លូវ ដោយវាយប្រហារក្មេងប្រុស ២នាក់ អាយុ ១៥ឆ្នាំម្នាក់ និងអាយុ ១៦ឆ្នាំ ។
ជនស៊ីវិលនៅជិតនោះរាយការណ៍ថា ក្រោយមកជនល្មើសរូបនេះ បានចេញពីរថយន្តកាន់កំាបិត ហើយត្រូវបានបាញ់ប្រហារដោយកាំភ្លើង ។ ជនដៃដល់រូបនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅកន្លែងកើតហេតុ ។ ភ្លាមៗនោះដែរ ក្រុមគ្រូពេទ្យ បានទៅដល់កន្លែងកើតហេតុផងដែរ ។
ក្មេងប្រុសទាំង ២ បានរងរបួសក្បាល និងដៃជើងរបស់ពួកគេ ហើយជនស៊ីវិលបានចោមរួមពួកគេ ដើម្បីជួយព្យាបាលបឋម មុនពេលដឹកទៅកាន់មន្ទីរពេទ្យ ៕