មន្ត្រីក្រុមហាម៉ាស ច្រានចោលផែនការសន្តិភាពរបស់លោកTrump ក្នុងដែនដីហ្កាហ្សា

2025/10/01 03:36:33 pm        191


ឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាសបានប្រាប់ទូរទស្សន៍ BBC ថាក្រុមនេះទំនងជានឹងបដិសេធផែនការសន្តិភាពរបស់លោក Donald Trump សម្រាប់ដែនដីហ្កាហ្សា ដោយនិយាយថានោះបម្រើផលប្រយោជន៍របស់អ៊ីស្រាអែលនិងមិនអើពើដល់ប្រជាជនប៉ាឡេស្ទីន ។  

សេតវិមានបានចេញផ្សាយឯកសារ ២០ ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ការដោះដូរចំណាប់ខ្មាំងដែលក្រុមហាម៉ាសឃុំខ្លួនជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំឃាំង ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សាជាដំណាក់កាល ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងរដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយស្ថាប័នអន្តរជាតិមួយ។ 

មន្ត្រីខាងលើបាននិយាយថា ក្រុមហាម៉ាស ទំនងជាមិនយល់ព្រមក្នុងការរំសាយអាវុធ និងប្រគល់អាវុធរបស់ពួកគេ ដែលជាលក្ខខណ្ឌសំខាន់នៃផែនការរបស់លោក Trump នោះទេ។ ក្រុមហាម៉ាស ក៏ត្រូវបានគេនិយាយថានឹងជំទាស់នឹងការដាក់ពង្រាយកងកម្លាំងស្ថិរភាពអន្តរជាតិ (ISF) នៅក្នុងតំបន់ហ្កាហ្សា ដែលខ្លួនចាត់ទុកថាជាទម្រង់ថ្មីនៃការកាន់កាប់ផងដែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលយកផែនការរបស់លោក Trump ក្នុងអំឡុងពេលកិច្ចពិភាក្សានៅសេតវិមានកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ ក្រុមហាម៉ាស ពុំទាន់បានផ្តល់ការឆ្លើយតបជាផ្លូវការនៅឡើយទេ។

ក្រសួងការបរទេសកាតាបាននិយាយថា ក្រុមហាម៉ាស កំពុងសិក្សាសំណើរបស់សេតវិមានប្រកបដោយការទទួលខុសត្រូវ។មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន ដែលបានដឹងពីកិច្ចពិភាក្សារបស់ក្រុមហាម៉ាស បានប្រាប់ទូរទស្សន៍ BBC ថា ការជជែកទាំងនោះ ពាក់ព័ន្ធនឹងការដឹកនាំរបស់ក្រុមនេះ ទាំងក្នុង និងក្រៅតំបន់ហ្កាហ្សា។លោក Trump និយាយថា ផែនការសន្តិភាពហ្កាហ្សាគឺជារឿងក៏គួរឲ្យចាប់អារម្មណ៍ ខណៈដលោកបានដាក់ឱសានវាទចន្លោះពី បីទៅបួនថ្ងៃសម្រាប់ក្រុមហាសក្នុងការឆ្លើយតប។លោកថា វានឹងក្លាយជារឿងគួរឲ្យសោកស្ដាយបើក្រុមហាម៉ាសបដិសេធកិច្ចព្រមព្រៀងនេះ លោកថាបើការងារនេះបរាជ័យ លោកនឹងមានផែនការ A+មួយទៀត៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm