[UPDATE] មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៩រ៉ិចទ័រ នៅខេត្តសេប៊ូ ប្រទេសហ្វីលីពីន

2025/10/01 03:44:21 pm        164


វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរនៃខេត្តសេប៊ូ កាលពីយប់ថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ហើយមកទល់ថ្ងៃពុធ (១ តុលា) នេះ។ កម្រិតរញ្ជួយ ដំបូងឡើយត្រូវបានកត់ត្រានៅ ៦,៧រ៉ិចទ័រ ប៉ុន្តែក្រោយមកត្រូវបានដំឡើងទៅតួលេខ ៦,៩ រ៉ិចទ័រ។

វិទ្យាស្ថាន Phivolcs និយាយថា គ្រោះរញ្ជួយដីនេះវាយប្រហារនៅជម្រៅ ៥គីឡូម៉ែត្រ ចម្ងាយប្រហែល ២១គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bogo របស់ខេត្តសេប៊ូ នៅម៉ោងក្នុងស្រុក ៩:៥៩នាទីយប់។ ការិយាល័យព័ត៌មានខេត្ត បានឱ្យដឹងថា គិតត្រឹមម៉ោងក្នុងស្រុក ៧:៣០ នាទីព្រឹក ចំនួនអ្នកស្លាប់នៅទីក្រុង Bogo មាន ២៧នាក់ហើយ ខណៈមនុស្ស ៥នាក់ទៀត ត្រូវរាយការណ៍ថាបានស្លាប់នៅក្រុង San Remigio មុននេះ ដែលនាំឱ្យតួលេខស្លាប់សរុបឡើងលើសពី ៣០នាក់។

មជ្ឈមណ្ឌលព័ត៌មានខេត្តសេប៊ូ បាននិយាយនៅថ្ងៃពុធនេះថា មានមនុស្សជិត ៤០នាក់ ត្រូវរាយការណ៍ថាបានរងរបួសរហូតមកដល់ពេលនេះ។ ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន Phivolcs បានព្រមានពីរញ្ជួយជាបន្តបន្ទាប់ និងការខូចខាតនៅតាមតំបន់ឆ្នេរសមុទ្រ ហើយក៏បានព្រមានថា "ចរន្តទឹកខ្លាំង និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃកម្រិតទឹកសមុទ្រ ត្រូវបានរំពឹងទុក"។

សាលាក្រុង San Remigio ក្នុងតំបន់ បានប្រកាស "ស្ថានភាពគ្រោះមហន្តរាយ" ដោយសារអ្វីដែលខ្លួនពិពណ៌នាថាជា "ការខូចខាត និងការរំខានយ៉ាងទូលំទូលាយ"៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        259
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        301
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        280

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm