រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ផ្សេងទៀតបង្កើនចំនួនជើងហោះហើរត្រង់ពីកូឡាឡាំពួមកភ្នំពេញ និងបង្កើត​ជើង​ហោះហើ​រ​ត្រង់​ថ្មីមកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ

2025/10/01 04:36:28 pm        261

នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និង​វិស័យ​ឯក​ជន ជួបពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។

 

ជាមួយនឹងការថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែល​បាន​ចូល​រួម​ជំរុញ​កំណើនភ្ញៀវទេសចរមកកម្ពុជា ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន នាពេលកន្លងមក, ឯកឧត្តមរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ថា​ផ្លែផ្កា​នះ​កើត​ចេញ​មក​ពី​កិច្ច​សហ​ប្រតិបត្តិការ​ជិត​សិ្នទ្ធ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-ម៉ាឡេស៊ី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយរាប់តាំង​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ, ចំណងការទូតដែលមានរយៈពេលជាង៦៨ឆ្នាំ និងជាពិសេសកិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

 ឯកឧត្តមរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ជាមួយនឹងសម្បទាតភ្ជាប់គ្រប់គ្រាន់របស់កម្ពុជា មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោប្រភេទខ្នាត 4F, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, ទាំងអស់នេះគឺជាបច្ច័យវិជ្ជមានដែលចូលរួមជំរុញកំណើនភ្ញៀវទេសចរវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីជុំវិញពិភពលោកដែលធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ី មកទស្សនាកម្ពុជា។

 ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងសម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី បង្កើនចំនួនជើងហោះហើរត្រង់ពី កូឡាឡាំពួ មកភ្នំពេញ និងបង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

 ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នឹងជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជារួមគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

 សូមបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានជើងហោះហើរត្រង់ទៅមក ភ្នំពេញ-កូឡាឡាំពួរ ចំនួន ៤ជើង ជារៀងរាល់ថ្ងៃ ។ ជាសមាជិករបស់ Oneworld Alliance ក្រុមហ៊ុនអាកាសចរណ៍នេះ មានជើងហោះហើរទៅគោលដៅជាង៩០០ ក្នុងតំបន់/ទីក្រុងចំនួន ១៧០ នៅទូទាំងពិភពលោក។ សូមបញ្ជាក់ជូនបន្ថែមទៀតថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines, សម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី ក៏មានក្រុមហ៊ុនអាកាសចរណ៍ Firefly ផងដែរ ដែលធ្វើប្រតិបត្តិការហោះហើរនៅក្នុងស្រុក និងនៅក្នុងតំបន់អាស៊ាន។ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm