ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាន​អនុញ្ញាត​ឱ្យ​សមាគម​និស្សិតសិ​ស្ស​ខេត្តព្រៃវែង​ចូលជួប​សម្តែង​ការ​គួរសម និងផ្តល់អនុសាសន៍

2025/10/01 05:29:02 pm        205

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បាន​អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោក នីន តារារតន៍ ប្រធានសមាគមនិស្សិត សិស្ស​ខេត្តព្រៃវែង​ ។

ក្រោយ​ពី​ស្តាប់របាយការណ៍របស់លោក នីន តារារតន៍ ប្រធានសមាគមនិស្សិត សិស្សខេត្ត​ព្រៃវែង​រួច​មក​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍ថា ឯកឧត្តម បានយល់អំពីប្រវត្តិនិងគោលបំណង ទស្សន​វិស័យ បេសកកម្ម សកម្មភាពចំបងៗ និងសមិទ្ធិផលការងារ ក៏ដូចជា​ទិសដៅ​ការ​ងារ​របស់​សមាគមនេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ជាពិសេស​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ពោរ​ពេញ​ដោយ​ថា​មពល និងប្រកបដោយឆន្ទៈមុតស្រួច ចក្ខុវិស័យវែងឆ្ងាយ និងក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបង្ហាញការគាំទ្រចំពោះទស្សនវិស័យ និងបេសកកម្មរបស់សមាគមនិស្សិត សិស្ស​ខេត្ត​ព្រៃវែង​ ដែលបានជួយសម្រួលការលំបាកដល់សិស្ស និស្សិត ដែលជួបការខ្វះខ្វាតក្នុងការសិក្សា ការ​ស្នាក់​នៅ និងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងអតីតនិស្សិត និស្សិត យុវជនជំនាន់មុន និង​សិស្ស និស្សិតជំនាន់ ក្រោយ នៅតាមបណ្តាសាលានានា ជាពិសេសការជួយផ្សព្វផ្សាយ និងអប់រំ​ដល់​សិស្ស ​និស្សិត ពីគុណតម្លៃស្នូលរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងគោលដៅជំរុញឧត្តមភាពសិក្សា សេដ្ឋ​កិច្ច ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជា សមាគម​គួរ​បន្ត​ជួយ​ជំរុញការអភិវឌ្ឍវិស័យអប់រំ និងជំនាញវិជ្ជាជីវៈសម្រាប់សិស្ស និស្សិតកម្ពុជា ដើម្បីឲ្យមា​ន​ជំនាញ ​និងចំណេះដឹងពិតប្រាកដក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ស្របតាម​វិស័យ​អាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងនៅក្នុង​យុទ្ធសាស្រ្ត​បញ្ច​កោណ​ដំណាក់​កាលទី១ ដែលដឹកនាំប្រកបដោយថាមវន្តនៃ សមេ្តច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        79
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm