មន្ត្រីការពារស៊ីវិលម្នាក់បាននិយាយនៅថ្ងៃពុធ (១ តុលា) នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ ដែលបានវាយប្រហារខេត្តសេប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីន បានកើនឡើងដល់ ៦០នាក់ហើយ។
អ្នកគ្រប់គ្រងរងផ្នែកការពារជនស៊ីវិល ឈ្មោះ Raffy Alejandro បាននិយាយនៅក្នុងបទសម្ភាសមួយថា តួលេខនេះនៅតែមាន "ភាពប្រែប្រួល" ខណៈរបាយការណ៍ពីទីតាំងគ្រោះថ្នាក់ កំពុងមកដល់ជាបន្តបន្ទាប់ពីក្រុមជួយសង្រ្គោះ៕